សន្តិសុខសង្គម
បង្ក្រាបទីតាំងនាំចូលស្តុកចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយចំនួន២ទីតាំង
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២ទីតាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។

ទីតាំងទី១ ស្ថិតនៅផ្ទះលេខ E២៨ ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន ឧបករណ៍បំពងសម្លេងម៉ាក JBL ចំនួន ១៣៦គ្រឿង កាសស្តាប់ ត្រចៀកចំនួន ៣១០គ្រឿង និងសម្បកប្រអប់កាសម៉ាក JBL ចំនួន១២៨ប្រអប់។
ទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន ឧបករណ៍បំពងសម្លេងម៉ាក JBL និង Marshall ចំនួន ១១៦គ្រឿង កាសស្តាប់ត្រចៀកចំនួន ៣២គ្រឿង និងស្ទីកគ័រម៉ាកJBL និង Marshall ចំនួន ៤៥៦សន្លឹក។

ក្រោយពីការឆែកឆេរសមត្ថកិច្ចបានដកហូតឧបករណ៍បំពងសម្លេងទាំងអស់ចំនួន ៥៩៤គ្រឿង និងសម្ភារមួយចំនួនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងទាំង២ខាងលើ យកទៅសាកសួរបំភ្លឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


