សន្តិសុខសង្គម
បង្ក្រាបទីតាំងកែច្នៃប្រេងម៉ាស៊ីនក្លែងក្លាយដកហូតប្រេងម៉ាស៊ីនជាង៥តោន
កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ កែច្នៃ និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង រកឃើញប្រេងម៉ាស៊ីនក្លែងក្លាយជាង៥តោន។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ សរុបប្រមាណជាង ៥តោន និងបានដកហូតសម្ភារទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយក៏បានខ្លួនម្ចាស់ទីតាំងយកទៅសាកសួរដើម្បីបន្តនីតិវិធីផងដែរ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


