សន្តិសុខសង្គម
ចាប់ខ្លួនអ្នករត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់៥នាក់ នៅព្រំដែនកម្ពុជា-ថៃ
មុខសញ្ញារត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់ចំនួន៥នាក់ ដែលជាជនជាតិថៃ ត្រូវបានឃាត់ខ្លួនក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណ:ដែលពួកគេកំពុងជិះម៉ូតូចំនួន៤គ្រឿងមកកាន់ព្រំដែនកម្ពុជាដើម្បីប្រគល់អោយឈ្មួញ និងទទួលយកប្រាក់កម្រៃត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងយោធាថៃ កំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ភូមិបានស្រង៉ែ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ក៏បានប្រទះឃើញមានមនុស្ស៤នាក់កំពុងជិះម៉ូតូ៤គ្រឿង តាមបណ្តោយផ្លូវលេខ៣៣០៨ ហើយបានបត់ចុះតាមវាលស្រែ ក្នុងទិសដៅឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ត្រង់ចន្លោះបង្គោលព្រំដែនលេខ ០៨-០៩ មានចម្ងាយពីផ្លូវសិរីភិន ប្រមាណ៤០០ម៉ែត្រ ។
ឃើញបែបនេះ កម្លាំងយោធាថៃបានស្កាត់ឃាត់ដើម្បីសាកសួរ ដោយនៅពេលនោះដែរក៏មានមនុស្សម្នាក់នៅឈរចាំមើលស្ថានការណ៍ត្រង់ចំណុចខាងលើ ទើបសមត្ថកិច្ចឃាត់មនុស្សបាន៥នាក់ និងម៉ូតូចំនួន៤គ្រឿង។
ក្រោយពីបានសាកសួរ ជនជាតិថៃទាំង៥នាក់បានសារភាពថា ពួកខ្លួនគឺស៊ីឈ្នួលអោយជនជាតិខ្មែរម្នាក់ឈ្មោះ ភាព ដោយគ្រាន់តែបើកម៉ូតូពីចុងភូមិស្រង៉ែ ទៅដល់ព្រំដែន ទទួលបានកម្រៃក្នុង១គ្រឿង២០០បាត ដោយឡែកពេលយកឆ្លងព្រំដែន ឈ្មួញខ្មែរគេទាក់ទងតាមព្រំដែនត្រូវអស់ហើយ។

បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ និងម៉ូតូ៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកតាប្រាក់យ៉ាហើយ ដើម្បីសាកសួរបន្ត។ ដោយឡែកសម្រាប់ភាគីកម្ពុជា ក៏ទំនងជាមានការត្រូវដង ត្រូវផ្លែគ្នាយ៉ាងរលូនផងដែរ ទើបម៉ូតូទាំងនេះអាចឆ្លងចូលមកបាន ដូច្នេះគួរតែថ្នាក់ដឹកនាំពិនិត្យអោយមែនទែនទៅលើកម្លាំងដែលឈរជើងតាមច្រករបៀង ដែលពួកគេអាចទទួលបានលាភសក្ការ: និងសើមមាត់រាល់ថ្ងៃ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


