Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ ចាប់​ខ្លួន​បុរស​ជន​សង្ស័យ​៤ នាក់​ធ្វើ​សកម្មភាព​ឆក់ត្រី​ ទៅ​តុលាការ

បានផុស

នៅ

បុរសជនសង្ស័យ ៤ នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ពាក់ព័ន្ធក្នុងករណីឆក់ត្រីខុសច្បាប់។

ជនសង្ស័យទាំងបួននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១១ និង៤០យប់ថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២២ នៅចំណុចស្រែកំបោរដងទន្លេមេគង្គ ស្ថិតក្នុងភូមិអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដេត ចំណាន នាយរងផ្នែកជលផលថាឡាបរិវ៉ាត់បានឱ្យបានថា បុរសជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ឈ្មោះ អ៊ុំ ថូ អាយុ ៣០ ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង ទី២ ឈ្មោះ អ៉ើន ជោគជ័យ អាយុ ២៤ ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ទី៣ឈ្មោះ អេង គឹមអាន អាយុ ២០ ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង និងទី៤ ឈ្មោះ ហុង ឡេង អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តស្ទឹងត្រែង។

លោកនាយរងផ្នែកបានបន្តឲ្យដឹងទៀតថា ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់សមត្ថកិច្ចបានសហការជាមួយមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបឃាត់ខ្លួន ពេលដែលជនសង្ស័យទាំង ៤នាក់ធ្វើសកម្មភាពឆក់ត្រីនៅក្នុងដងទន្លេមេគង្គខុសច្បាប់។

លោកបន្តថា ក្រោយការឃាត់ខ្លួនយើងបានដកហូត វត្ថុតាងបទល្មើសនេសាទមាន ម៉ូតូចំនួន២គ្រឿង ក្បាលឆក់ក្តៅ១២​គ្រាប់ ចំនួន០២គ្រឿង អាគុយម៉ាក ស៊ីប៉េ ៥០អំពែរ ០១គ្រឿង អាគុយម៉ាក ប៉ាណាសូកា ៤០អំពែរ ០១គ្រឿង ត្រីចំរុះ០៥គីឡូក្រាម ដងសម្រាប់ឆក់ត្រីចំនួន០១គូ ខ្សែភ្លើង ២០មែត្រ។

នៅវាលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ មករា នេះ ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញជលផលនិបញ្ជូនទៅកាន់តុលាការហើយដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម