សន្តិសុខសង្គម
បំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្ស ២ នាក់ យកសពទៅកប់កន្លែងផ្សេងគ្នាបំបិទភស្តុតាង
សមត្ថកិច្ចក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបំបែកសំណុំរឿងករណីឃាតកម្ម សម្លាប់មនុស្សប្រុសស្រី ២ នាក់ រួចយកសពទៅកប់ចោល នៅទីតាំងពីរផ្សេងគ្នាបំបាត់ភស្តុតាង។

នៅថ្ងៃទី ២១ ខែមករា ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មាន អំពីករណី សម្លាប់រួចយកសាកសពទៅកប់ចោល ស្ថិតនៅទីតាំងពីរផ្សេងគ្នា ទីតាំងទី១ នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សាកសពបុរសជនរងគ្រោះឈ្មោះ LI HONG ជនជាតិចិន អាយុ ៣០ ឆ្នាំ។

ទីតាំងទី២ ស្ថិតនៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ ២៥ឆ្នាំ មិនទាន់កំណត់បានអត្តសញ្ញាណ។
តាមការពិនិត្យវិភាគរបស់នគរបាលសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះរួចទើបយកសាកសពទៅកប់ចោលកន្លែងផ្សេងគ្នា ហើយថា ករណីនេះជាករណីតែមួយ។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធហេតុការណ៍ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះប្រុស ១២ នាក់ជាជនជាតិចិន និងស្រី ២ នាក់ (ជនជាតិចិន១ និងជនជាតិវៀតណាម១) ក្នុងចំណោមអ្នកទាំង ១៤ សមត្ថកិច្ចបានរកឃើញមនុស្ស ១១ នាក់ មានជាប់ពាក់ព័ន្ធ ខណៈ ០៣នាក់ទៀត (បុរសជនជាតិចិន១ ,នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) មិនជាប់ពាក់ព័ន្ធ ឱ្យត្រឡប់ទៅវិញ។

តាមការសន្និដ្ឋានរួម ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ) រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ប្រទះឃើញសាកសពរបស់ជនរងគ្រោះដែលកប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ។
ករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយ។
ចំពោះជនសង្ស័យសេសសល់ដែលរត់គេចខ្លួន២នាក់ទៀត ជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕



អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ