Connect with us

សន្តិសុខសង្គម

អ្នកបើកបរ​រថយន្ត​ ៥នាក់ មានផ្ទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតប័ណ្ណបើកបរ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ​ នៅយប់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ បានដឹកនាំកម្លាំងនគរបាល​ផែន​ការងារ​សណ្ដាប់​ធ្នាប់​ និងកងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និងជំនាញពាក់ព័ន្ធ ​ចុះពិនិត្យ​នៅគោលដៅ​តាមបណ្ដោយផ្លូវជាតិ​លេខ ​៤១ ស្ថិតនៅក្នុង​ស្រុកគងពិសី​ និងស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​។

នេះគឺជាកិច្ចប្រតិបត្ដិការ អនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពង់ស្ពឺ សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើនឡើង និងបង្កើនប្រសិទ្ធភាព នៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌ និងការគោរពច្បាប់។

ជាលទ្ធផល​ នៃការត្រួតពិនិត្យកម្លាំងនគរបាល បាន​រកឃើញអ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​ចំនួន ៥នាក់ ​ក្នុង​ចំណោម​អ្នកបើក បរ​រថយន្ត​ចំនួន ៣០នាក់ មានផ្ទុកសារធាតុញៀន​។ ជាវិធានកា​រ​បន្ដ​ សមត្ថកិច្ច​បានធ្វើការដក​ហូ​ត​ប័ណ្ណ​បើកបរ​ និងប្រគល់រថយន្ដឲ្យទៅ​ក្រុម​ហ៊ុ​ន​ ដោយត្រូវ​រកអ្នកបើកបរថ្មីគ្មានសារធាតុញៀន និ​ងបញ្ជូនមនុស្សទាំង ៥នាក់ ទៅកន្លែងបន្សាបគ្រឿ​ងញៀន និងព្យាបាល។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ជាការសំណូមពរ​ សូមម្ចាស់រថយន្ដជាថៅកែនិងអ្នក​បើកបរផ្សេងទៀត សូមមេត្ដាចូលរួមសហការ ជាមួ​យសមត្ថកិច្ចជំនាញ ដើម្បីសហការពិនិត្យនិងបញ្ឍ​ប់ការអនុញ្ញាតឲ្យបុគ្គល ជាអ្នកបើកបរមានឱកាស​លទ្ធភាពប្រើប្រាស់ ​សារធាតុ​ញៀន​ក្នុងការបើកបរ ​(ចេះតាមដាន និងពិនិត្យតេស្ដ)​ កត្ដា​អ្នកបើកបរ​ធ្វេសប្រហែស ​បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរា​ច​រណ៍ រួមជាមួយកត្ដាផ្សេងៗទៀត​ (ការបើកបរលើស​ល្បឿន​ មិនគោរពសិទ្ធិ​ វ៉ាស្ដាំ​ បើកជែង​ និងមានជា​តិស្រវឹង)។

គួរឲ្យដឹងថា បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ​នៅទូទាំងខេត្ដ​កំព​ង់ស្ពឺ នឹងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់​ចរាចរណ៍ ​និងពិនិត្យ​សារធាតុ​ញៀន ​លើអ្នកបើកបរប​ន្ដទៀត​ ស្របតាម​គោលការណ៍​ណែនាំ ​និងវិធានការ​ច្បាប់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម