សន្តិសុខសង្គម
ស្ត្រីអ្នកលក់អនឡាញម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទបរិហាកេរ្ដិ៍ ជេរប្រមាថ
កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលម៉ោង ២ និង ៣០ នាទី ថ្ងៃពុធ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បាននាំខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់នៅចំណុច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ករណីសមត្ថកិច្ចចុះឃាត់ខ្លួនស្ដ្រីរូបនេះគឺបានធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។
ការឃាត់ខ្លួននេះធ្វើឡើងក្រោយពេលដែលស្រ្តីលក់ឡេខាងលើ ចាកចេញពីផ្ទះ ឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ចាប់ក្នុងរថយន្តតែម្តង។

ក្នុងការចាប់ឃាត់ខ្លួន ក៏មានការតវ៉ាប្រផាប់ចាប់ប្រភីងគ្នាមិនឲ្យមានការចាប់ដែរ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែធ្វើការឃាត់ខ្លួនបានដដែលហើយ។
បច្ចុប្បន្នស្រ្តីខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនាំ បន្តនីតិវិធីនៅក្រសួងផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


