សន្តិសុខសង្គម
កាប់ព្រៃដំបូកស្រែប្រទះឃើញគ្រាប់មីន និងគ្រាប់ផ្លោង រណូករណែល
ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ គ្រាប់ដេករណូករណែល នៅលើដីដំបូកក្នុងស្រែ ខណៈកំពុងកាប់ឆ្ការព្រៃនៅថ្ងៃទី ២៦ ខែកុម្ភៈ ហើយបានរាយការទៅសមត្ថកិច្ច។

លោក ចឹង ញន អាយុ ៥៥ ឆ្នាំ និងឈុំ ឈឿន អាយុ ៥៣ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានទៅកាប់ព្រៃដំបូកស្រែ ក៏បានប្រទះឃេីញគ្រាប់មីន និងគ្រាប់ផ្លោងចំនួន៣គ្រាប់ ដែលក្នុងនោះគឺ គ្រាប់ផ្លោងទំហំ ៦០ មីល្លីម៉ែត្រ ចំនួន ២ គ្រាប់និងគ្រាប់មីនកង្កែប ចំនួន ១គ្រាប់ ដែលគ្រាប់ទាំងនេះនៅមានគុណភាពអាចសម្លាប់មនុស្សបាន។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យរួចមក ក៏បានប្រគល់ទៅអោយមន្ត្រីស៊ីម៉ាក់ប្រចាំតំបន់នោះ ដើម្បីយកទៅរក្សាទុក ធ្វើការកម្ទេចចោលទៅតាមជំនាញ៕

អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


