សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោកចាត់វិធានក្ដៅ ចំពោះបញ្ហា សណ្ដាប់ធ្នាប់ជុំវិញផ្សារនាគមាស ឃាត់រថយន្តដឹកបន្លែបាន២គ្រឿង
ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាត់វិធានក្ដៅ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ទ្រង់ទ្រាយធំ នៅជុំវិញបរិវេណ ផ្សារនាគមាស ជាពិសេសផ្លូវលេខ ២៣១ ផ្លូវលេខ ២៣៤ មូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីរំដោះផ្លូវជូនពលរដ្ឋងាយស្រួលធ្វើដំណើរទៅមកបានស្រួល និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យមានការទាក់ទាញផងដែរ។

ក្នុងចុះការរៀបចំសណ្ដាប់ធ្នាប់ទ្រង់ទ្រាយធំ ខាងលើនេះបានធ្វើឡើងក្រោយមានការសំណូមរបស់ប្រជាពលរដ្ឋពីបញ្ហាសណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណផ្សារនាគមាស លំបាកធ្វើដំណើរទៅមក និងចេញចូលផ្ទះ ប្រជាពលរដ្ឋបាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង សុំឲ្យអាជ្ញាធរខណ្ឌជួយសម្របសម្រួល។

នៅក្នុងប្រតតិបត្តិការនេះគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់រថយន្តដឹកបន្លែ ដែលចតខុសកន្លែងដែលត្រូវចតចំនួន២គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


