សន្តិសុខសង្គម
ទឹកទន្លេបាសាក់ឆ្នាំនេះស្រកចុះច្រើនហើយល្អក់សឹងបោកខោអាវមិនបាន
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយច្រាំងទន្លេបាសាក់ពិសេសក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិយាយដូចៗគ្នាទៅនឹងទឹកទន្លេបានស្រកចុះច្រើនហើយថែមទាំងល្អក់សឹងយកមកបោកខោអាវពុំបានឡើយ។

លោក វុន សុីថន រស់នៅផ្ទះជួលភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែមីនានេះថា កន្លងមកប្អូនប្រុសច្រើនដងទឹកទន្លេមកគក់ខោអាវ ហើយនិងមុជព្រោះអាចសន្សំលុយក្នុងការប្រើប្រាស់ទឹករដ្ឋ ខណៈដែលប្រាក់ចំណូលប្រចាំថ្ងៃមានការថយចុះពិសេសក្នុងរយៈពេលជំងឺកូវីដ១៩ឆ្លងរាលដាលមកនោះ។
ប៉ុន្តែខុសប្លែកពីរាល់ឆ្នាំដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់នាំគ្នាដងទឹកមកបោកគក់ខោអាវរួចចុះមុជទឹកប៉ុន្តែឆ្នាំនេះទឹកទន្លេក៏ស្រកហើយទឹកបែជាល្អក់សឹងដូចទឹកភក់ពិបាកនឹងប្រើប្រាស់នាំឲ្យប្រលាក់ខោអាវទៀតផង។

ប្រភពដដែលបញ្ជាក់ថា ដោយសារទឹកទន្លេល្អក់កករបែបនេះទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកម៉ាសុីនរបស់រដ្ឋវិញ។
លោកតា សឿន តាល់ រស់នៅភូមិព្រែកសង្កាត់ច្បារអំពៅទី១ បានបញ្ជាក់ថា លោករស់នៅភូមិនេះអស់រយៈជាង៧០ឆ្នាំមកហើយមិនដែលប្រទះឃើញទឹកទន្លេបាសាក់ប្រែជាល្អក់កករបែបនេះសោះ។

លោកតាបញ្ជាក់ថា តាំងពីដូនតាមកគឺប្រជាពលរដ្ឋរស់នៅក្បែដងទន្លេគឺតែងដងទឹកទន្លេយកមកប្រើប្រាស់ជារៀងរហូតមក។
លុះដល់សម័យកាលនេះប្រទេសជាតិយើងជឿនលឿនទើបនាំគ្នាមកប្រើប្រាស់ទឹកម៉ាសុីនរបស់រដ្ឋវិញព្រោះមានតម្លៃថោកហើយ ទឹករដ្ឋអាចបរិភោគដោយពុំចាំបាច់ដាំចំអិនឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ប្រជាពលដ្ឋមានការភ្ញាក់ផ្អើលដោយសារទឹកទន្លេបាសាក់មានការស្រកចុះខ្លាំងហើយថែមទាំងល្អក់កករទៀតផងខុសប្លែកពីដើមឡើយមក៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ