Connect with us

សន្តិសុខសង្គម

សម្លាប់ប្រពន្ធចោលក្នុងបន្ទប់ជួលរហូតស្អុយរលួយ ទើបបែកការពេលជនដៃដល់ចូលខ្លួនសារភាពដល់ប៉ុស្ដិ៍ប៉ូលិស

បានផុស

នៅ

បុរសម្នាក់សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់ ទើបបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨នឹង០០នាទី  ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​ខណៈដែលសមត្ថកិច្ច​ខេត្តពោធិ៍សាត់​បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដីឈ្មោះ រត្ន័ វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុនអ៊ីនធឺណេត ស្នាក់នៅចំណុច កើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មើលកូនអោយគេ) ស្នាក់នៅ  ជាមួយម្តាយ ខណ្ឌទួលគោក ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ចាក់ថា  កាលពីរថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដើរលេង ហើយគាត់ក៏យល់ព្រម ក្រោយ​មកគាត់មិនឃើញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមតេទូស័ព្ទទៅតែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមីនា ឆ្នាំ២០២២  ទើបមានប៉ូលីសខេត្តពោធិ៍សាត់ ទូរស័ព្ទមកប្រាប់ថា កូនគាត់ត្រូវបានជនសង្ស័យជាប្តីសម្លាប់បាត់ហើយនៅបន្ទប់ជួលរបស់ជនសង្ស័យ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគ ខេត្តពោធិ៍សាត់  ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថា ការសម្លាប់ប្រពន្ធរបស់នោះផ្តើមចេញពីអ្វី! ប៉ុន្តែតាមប្រភពខ្លះបានអោយ​ដឹងថា សង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។

តាមការបញ្ចាក់ របស់គ្រូពេទ្យកោសលវិច័យបញ្ចាក់ថា សពពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន បច្ចុប្បន្នសពជន រងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម