សន្តិសុខសង្គម
នគរបាលខណ្ឌចំការមន កោះហៅម្ចាស់រថយន្ដ TunDra ដែលបើកបញ្ច្រាសទិសដៅចរាចរណ៍ឲ្យចូលខ្លួនមកទទួលការផាកពិន័យតាមច្បាប់
បន្ទាប់ពីមានការរិះគន់ក្នុងបណ្ដាញសង្គមលើករណីម្ចាស់រថយន្ដម៉ាក Tundra បើកបញ្ច្រាសទិសដៅចរាចរណ៍បង្កឲ្យមានការកកស្ទះនៅមហាវីថីព្រះនរោត្ដមនោះមក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការនគរបាលខណ្ឌចំការមន បានកោះហៅបុរសជាអ្នកបើករថយន្ដឲ្យចូលខ្លួនមកទទួលការផាកពិន័យតាមផ្លូវច្បាប់រួចហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសអ្នកបើករថយន្ដម៉ាក Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 នោះ មានឈ្មោះ សែម វិបុត្រ ភេទប្រុស អាយុ៤៤ឆ្នាំ មានផ្ទះនៅជិតកន្លែងកើតហេតុ និងបានចូលខ្លួនមកទទួលការផាកពិន័យរួចហើយកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ហើយក៏បានស្រាយបំភ្លឺថា ដោយសារកូនតូចឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើករថយន្តបញ្រ្ចាសទិសចរាចរណ៍ប្រញ៉ាប់យកថ្នាំឲ្យកូនលេប។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ ស្លែ ពាក់ផ្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើសមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្ន រង់ចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


