សន្តិសុខសង្គម
នាំខ្លួនគ្រូពេទ្យប្តីប្រពន្ធទៅស្នងការ ក្រោយចាក់ថ្នាំកុមារីម្នាក់ បណ្តាលឱ្យពិការជើងមួយចំហៀង
គ្រូពេទ្យឯកជនជាប្តីម្នាក់ និងភរិយា ត្រូវសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានចាក់ថ្នាំកុមារីអាយុ ៩ ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀងខាងឆ្វេង។

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០ ២២ មានបណ្ដាញសង្គមមួយឈ្មោះ(ទឹកផុស ស្រុកខ្ញុំ) ដែលសមត្ថកិច្ចនគរបាលបញ្ជាក់ថា ជាឪពុកកុមារី រងគ្រោះបានសរសេរថា៖ (ពីក្មេងស្រីរាងកាយរឹងមាំក្លាយទៅ ជាក្មេងស្រីពិការ ដោយសារតែពេទ្យគ្មានវិជ្ជាជីវៈច្បាស់លាស់ ចេះតៗគ្នាទើបកូនរបស់ខ្ញុំ ក្លាយទៅជាបែបនេះ)។ ជាងកន្លះឆ្នាំមកហើយ ដែលខ្ញុំទ្រាំទាំងឈឺចាប់ដោយគ្មានការដោះស្រាយពីពេទ្យមួយកន្លែងនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្នុងនាមជាឪពុករបស់ក្មេងស្រី សូមជម្រាបជូនបងប្អូនទាំងអស់គ្នានូវខ្លឹមសារដូចខាងក្រោម៖ ដំបូងកូនស្រីខ្ញុំគ្រាន់តែមានអា ការៈឈឺក្បាលធម្មតា ហើយក៏យកទៅពេទ្យឯកជនមួយកន្លែង ឈ្មោះ សូ សាវឿន ដែលមានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ពេលទៅដល់គឺជួបប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន ឈ្មោះ គឹម គាត់បានព្យាបាលកូនស្រីខ្ញុំ។ ការព្យាបាលបានមួយថ្ងៃ ក៏ត្រឡប់មកផ្ទះវិញ។ លុះស្អែកឡើង កូនស្រីខ្ញុំបានជាធម្មតាក៏ត្រឡប់ទៅគិតលុយនៅផ្ទះពេទ្យ សូ សារឿន វិញ។ ប៉ុន្តែស្ត្រីឈ្មោះ គឹម ដែលត្រូវជាប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន បានសុំចាក់ថ្នាំផ្ដាច់ ទាំងដែលកូនខ្ញុំប្រាប់ថា បានជាហើយក៏ដោយ តែឈ្មោះគឹម នៅតែចាក់ថ្នាំត្រង់ត្រគាកកូនស្រីខ្ញុំត្រូវសរសៃ ទើបធ្វើឱ្យជើងកូនរបស់ខ្ញុំកន្ត្រាក់ខ្លាំងៗ ហើយចាប់ផ្ដើមហើមនិងស្ពឹកមួយចំហៀងខ្លួន និងពិការរហូតមក។


ជុំវិញរឿងខាងលើនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ក្រោយពេលមានការផុសក្នុងបណ្ដាញសង្គមបែបនេះ លោកវេជ្ជបណ្ឌិត បានចាត់ឲ្យមន្ត្រីជំនាញចុះទៅសម្របសម្រួល រវាងភាគីគ្រូពេទ្យ លោក សូ សារឿន និងភាគីកុមារី ដែលអះអាងថារងគ្រោះដោយសារការចាក់ថ្នាំ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែការសម្របសម្រួលមិនបានលទ្ធផលឡើយ ដោយភាគី លោកគ្រូពេទ្យ សូ សារឿន នៅតែប្រកាន់ជំហរថា ជើងកុមារីឈ្មោះ ភីន ស្រីណែត មិនពិការដោយសារការចាក់ថ្នាំពីកន្លែងព្យាបាលគាត់ឡើយ។ មិនត្រឹមតែប៉ុណ្ណឹងលោក គ្រួពេទ្យ សូ សារឿន បានដាក់ពាក្យប្តឹងទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ ( ទឹកផុសស្រុកខ្ញុំ )ទៅវិញធ្វើឲ្យរឿងនេះកាន់តែវែងឆ្ងាយ។ ចំពោះទីតាំងព្យាបាលរបស់លោកគ្រូពេទ្យ សូ សារឿន លោកបានឱ្យមន្ត្រីចុះពិនិត្យហើយ បើអាជ្ញាប័ណ្ណផុតសុពលភាព ឬគ្មានច្បាប់ នឹងបិទកន្លែងព្យាបាលនោះតែម្តង។

ជុំវិញករណីនេះ យើងមិនអាចសុំការបំភ្លឺពី លោក គ្រូពេទ្យ សូ សារឿន បានទេ ប៉ុន្តែយោងតាមពាក្យបណ្ដឹងរបស់លោក សូ សាវឿន អាយុ ៦២ ឆ្នាំ មានមុខតំណែងប្រធានសុខាភិបាលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានទីលំនៅផ្សាររមាស ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសបានលើកឡើងថា៖ ម្ចាស់ផេកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) បានបរិហារកេរ្តិ៍ខ្ញុំថា បានព្យាបាលក្មួយស្រី ភីន ស្រីណែត អាយុ ៩ ឆ្នាំ ជាសាធារណៈ ដោយគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ។ មិនត្រឹមប៉ុណ្ណឹង បានលួចថតដោយលក្ខខណ្ឌមិនត្រឹមត្រូវបង្ហោះផ្សាយជាសាធារណៈ ដើម្បីបរិហារកេរ្តិ៍បង្ខូចកិត្តិយសរបស់ក្រុមគ្រួសារខ្ញុំ និងអាជីវកម្មខ្ញុំ។ ចំពោះជំងឺក្មួយស្រីបានទៅព្យាបាលច្រើនកន្លែង មានទាំងមន្ទីរពេទ្យជ័យវរ្ម័នទី ៧ គន្ធបុប្ផាខេត្តសៀមរាប ជាដើម ដែលតាមលក្ខណៈបច្ចេកទេសលទ្ធផលបានបញ្ជាក់ថា ដោយសាររបេងសាច់ដុំ (Tubercu colo myositis ) និងនៅពេលថ្មីៗនេះក្នុងអំឡុងថ្ងៃទី១៥ ទី ១៦ ខែមីនា ឆ្នាំ ២០២២ អ្នកជំងឺនៅទៅបើកថ្នាំព្យាបាលជំងឺនេះនៅឡើយ។ ក្នុងពាក្យបណ្តឹង បានស្នើសុំឱ្យម្ចាស់ផេក ឈ្មោះ( ទឹកផុស ស្រុកខ្ញុំ) លុបការផ្សាយព័ត៌មានមិនពិតនេះចេញ ធ្វើការសុំទោសជាសាធារណៈ និងចំពោះមុខសមត្ថកិច្ច បើពុំនោះទេនឹងសុំចាត់ការតាមផ្លូវច្បាប់។




ដោយឡែក លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យថា ក្រោយមានផ្ទុះបាតុភាពបែបនេះ ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវនិងពិនិត្យ នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ហើយបានរកឃើញថា ការព្យាបាលកុមារីអាយុ ៩ ឆ្នាំខាងលើ ពិតជាព្យាបាលដោយស្ត្រីឈ្មោះ គឹម ដែលត្រូវជាប្រពន្ធរបស់លោកគ្រួពេទ្យ សូ សារឿន ពិតមែនដែលគាត់គ្មានជំនាញវិជ្ជាជីវៈនោះទេ ទើបសម្រេចនាំខ្លួនទាំងលោកគ្រូពេទ្យ និងប្រពន្ធមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


