សន្តិសុខសង្គម
ព្រះសង្ឃ ១ អង្គ សិងៗស្រាប់តែសុគត សង្ស័យខ្យល់គរ
ការសុគតលោកសង្ឃ ១ អង្គនេះ បង្កការភ្ញាក់ផ្អើលខ្លាំងក្រោយដឹងថា ព្រះសង្ឃ ១ អង្គសុគតនៅពេលសិង កាលពីវេលាម៉ោង ៧ និង ០០ នាទី កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ នៅចំណុចវត្តរដ្ឋតបព្វតារាមហៅវត្ត(ភ្នំប្រាក់) ស្ថិតនៅភូមិបុះខ្នុរ ឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលសិងៗសុគតមានព្រះនាម ចាន់ ធី ព្រះជន្ម ៥៣ ព្រះវស្សា(ភិក្ខុ) រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុក្រុមមន្ត្រីជំនាញរួម និងក្រុមគ្រូពេទ្យផងបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងឆ្លងតាមការពិនិត្យផ្នែកបច្ចេកទេសបានសន្និដ្ឋានថា ព្រះសពសុគតដោយមូលហេតុខ្យល់គរ(គាំងបេះដូង)បន្ទាប់មកក៏បានប្រគល់ព្រះសពរៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីនៃគន្លងព្រះពុទ្ធសាសនា៕

អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


