Connect with us

សន្តិសុខសង្គម

ក្មេងស្រី​មក​ពីរើស​អេតចាយ​មកដល់​ផ្ទះម្ដាយ​ដាច់​ខ្យល់​ស្លាប់​ទទួល​បាន​ការជួយ​ពីសប្បុ​រសជន​ច្រើន

បានផុស

នៅ

ក្មេងស្រីវ័យ​ ១៣ ឆ្នាំ​ មាន​មុខរបរ​រើសអេតចាយ​លក់ យក​ប្រាក់​ចិញ្ចឹមម្ដាយ​ និងប្អូនតូចៗ​ ២ នាក់​ តែជាម្ដាយ​បានស្លាប់ចោល ត្រូវបានសប្បុរសជនបង្ហាញក្ដីអាណិតអាសូរនឹងចូលរួម​ជួយយ៉ាងច្រើនកុះករនឹកស្មានមិនដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្មេងស្រី ថង ​សុខហេង អាយុ ១៣ឆ្នាំ​បច្ចុប្បន្នរស់នៅបន្ទប់ជួល ​ក្នុងភូមិពោងពាយ​សង្កាត់ភ្នំពេញថ្មី​ខណ្ឌសែនសុខ រាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែមេសា ម៉ោង ១២៖៣០ នាទី ថ្ងៃត្រង់ នាងមកពីរើសអេតចាយវិញ ស្រាប់តែដឹងថាម្ដាយបង្កើតរបស់ខ្លួនបានដាច់ខ្យល់ស្លាប់ នៅគ្រា​ដែល​នាងខិតខំដើររើសអេតចាយយកទៅលក់​បានលុយសម្រាប់ទិញបាយឱ្យម្ដាយ និងប្អូនតូចៗ២នាក់។

ក្មេងស្រី សុខ ហេង បានបញ្ជាក់ប្រាប់ដោយទឹកមុខស្រពាប់ស្រពោនថា ពេលដឹងថា​ម្តាយស្លាប់ភ្លាម​អារម្មណ៍របស់ក្មួយហាក់ដូចជាមិនស្ថិតនៅក្នុងខ្លួន ព្រោះក្មួយបានតស៊ូររស់​នៅជាមួយម្តាយតាំង​ឪពុក បង្កើតបានលែងលះជាមួយម្តាយតាំងពីក្មួយនៅតូចមុនពេលដែលម្តាយ បានប្តីក្រោយរហូត​មានកូនតូចៗពីរនាក់ ដែលកូនច្បងអាយុ២ឆ្នាំឯកូនពៅអាយុទើបបាន២ខែប៉ុណ្ណោះ។

​ម្តាយបង្កើត​របស់ក្មួយ​ដែលបានស្លាប់​ទៅនេះឈ្មោះ​ ទា ចាន់ធី ​អាយុ៣៧​ឆ្នាំមានស្រុកកំណើត​ភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាបខេត្តស្វាយរៀង។ ចំណែកឪពុកក្រោយឈ្មោះកយ ពិសី អាយុ៣៥ឆ្នាំមុខរបរកម្មករលាងរថយន្ត។

អ្វីដែលក្មួយស្រីមានក្តីរំភើបមិននឹកស្មានដល់នោះគឺចាប់តាំងពីបណ្តាញសារពត័មានធ្វើការផ្សាយពីទុក្ខវេទនារបស់ក្មួយស្រីដែលត្រូវម្តាយស្លាប់ចោលរួចមកគឺមានសប្បុរសជាច្រើនទាំងអ្នកតូចអ្នកធំ រួមទាំងប្រជាពលរដ្ឋមកជិតឆ្ងាយ សូម្បីតែកម្មករសំណង់ក៏បាន​នាំយកថវិកាមកជួយដល់​ក្មួយដោយ​ទឹកចិត្តអាណិតអាសូរជាពន់ពេក។

ក្នុងនោះមានសាលាឯកជនមួយបានអនុញាតឲ្យក្មួយចូលសិក្សាដោយឥតគឹតថ្លៃហើយថែមទាំងឧបត្ថម្ភប្រាក់១០០ដុល្លារក្នុងមួយខែ។ ​ចំណែកសប្បុរសជនខ្លះទៀត​បានទិញកង់សម្រាប់ឲ្យក្មួយ​ស្រីបាន​ជិះទៅរៀនទៀតផង។​ ចំណែកជំងឺម្តាយក្មេង​ស្រីដែលបានស្លាប់នេះគឺដោយសារតែគាត់​ហូបស្រា​ថ្នាំ​ច្រើនរហូតដល់​ខ្យល់គរស្លាប់​មុនពេលដែលកូនមិនទាន់​យកបាយមកឲ្យហូប​៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម