សន្តិសុខសង្គម
ប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ស្លាប់សង្ស័យធ្លាក់ពីលើអគារជាន់ទី ១៣
សាកសពបុរសជនជាតិចិនម្នាក់គេប្រទះឃើញដេកស្លាប់ផ្កាប់មុខដោយមានស្នាមរបួសនៅលើរាងកាយ។ករណីនេះគេសង្ស័យថា ជនរងគ្រោះអាចធ្លាក់ពីលើអគារសណ្ឋាគារស៊ីយ៉ាធូហូថែ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីប្រទះឃើញមនុស្សស្លាប់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ទីតាំងកើតហេតុនេះស្ថិតនៅសណ្ឋាគារ ស៊ីយ៉ាធូ (ក្រោយសណ្ឋាគារប៉ារីសចាស់) ក្រុមទី៣ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ សពជនរងគ្រោះមាន ឈ្មោះ GUI YUNFANG មិនទាន់ដឹងអាយុប៉ុន្មាន។
សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុគេឃើញសពជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខនៅលើបន្ទះក្តា និងកៅស៊ូតង់ សពស្លៀកខោជើងវែង និងពាក់អាវយឺត បើពិនិត្យមើលជាក់ស្តែងនៅលើដៃទាំង២ មានស្នាមអារដាច់សាច់ឆ្នូតៗជាច្រើនកន្លែង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការសន្និដ្ឋានបឋម ជនរងគ្រោះអាចធ្លាក់ពីលើអគារសណ្ឋាគារ ស៊ីយ៉ាធូ ជាន់ទី ១៣ បន្ទប់លេខ ១៣១១ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាករណីនេះក្រុមសមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុពិតជាបន្តទៀត។
សាកសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅសាលរក្សាសពនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីពិនិត្យនិងស្រាវជ្រាវបន្ថែមទៀត៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង