សន្តិសុខសង្គម
លម្អិតករណីក្រុមចោរចូលគាស់សោទូដែករោងចក្រតៃអ៊ីហ្ស៊ីយកលុយជិត១លានដុល្លារ
ក្រុមចោរមួយក្រុមត្រូវបានគេមើលឃើញក្នុងកាមេរ៉ាសុវត្ថិភាព មានគ្នាប្រមាណជាបួននាក់បានលួចចូលគាស់ទូដែកក្នុងអគារទុកលុយរបស់ក្រុមហ៊ុនរោងចក្រ តៃអ៊ីហ្ស៊ី សម្រាប់បើកឲ្យកម្មករ អស់ជិតមួយលានដុល្លារ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែឧសភា ២០២២ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោក លី មេងឃាង នៅគ្រប់គ្រងផ្នែករដ្ខបាលនៃក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃកើតហេតុខាងលើ លោកបានទទួលទូរស័ព្ទពីនាយកប្រធានក្រុមហ៊ុនថា ឲ្យលោកទៅកន្លែងអគារទុកលុយជាបន្ទាន់ ពេលនោះលោកបានមកដល់អាគារទុកលុយ ជាមួយនឹងក្រុមការងាររបស់ក្រុមហ៊ុន គឺទីតាំងទុកលុយទូដែក ត្រូវបានចោរលួចចូលគាស់យកលុយអស់ចំនួន ៤ ទូដែក ភ្លាមៗនោះដែរលោកបានរាយការណ៍ទៅខាងសមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ខេត្តពោធិ៍សាត់ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ ខ្លះៗពីសកម្មភាពឲ្យកម្ពុជាថ្មីដឹងថា៖ បើយោងតាមកាពិនិត្យពីមន្រ្តីជំនាញខេត្ត និងស្រុកលើរូបភាពនៅ ក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ក្រុមចោរមានគ្នា ៤ នាក់ក្នុងនោះមានស្រី ១ នាក់ចូលធ្វើសកម្មភាពគាស់កាត់សោទ្វារធំចូលមកក្នុងអគារកាត់ដេ ហើយសំដៅចូលមកហែកទ្វារកញ្ចក់ដែលស្គែនក្រយ៉ៅដៃចូលមកបន្ទប់គណនីទូដែកទុកលុយ រូចហើយក្រុមចោបានធ្វើសកម្មភាពគាស់ និងកាត់សោទ្វាទូដែកទាំង៤ យកលុយតែដុល្លារគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍បន្ថែមថា សកម្មភាពនេះប្រមាណ ៣០ នាទីតែប៉ុណ្ណោះ ដោយចាប់ផ្ដើមនៅក្នុងម៉ោង១ យប់ចូលថ្ងៃទី ១០ ខែឧសភា រហូតដល់ម៉ោង១៖៣៧ នាទី ក្រុមចោបានគេចខ្លួនដោយសុវត្ថិភាព ហើយករណីនេះក្រុមនគរផ្នែកព្រហ្មទណ្ឌ ដឹងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត បានកំពុងស្រាវជ្រាវពីមុខសញ្ញានេះ។
ក្នុងថ្ងៃកើតហេតុនេះ ខាងព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់រួមនិងនាយកដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃក៍បានមកពិនិត្យជាក់ស្ដែងនៅទីតាំងកើតហេតុព្រមទាំងយកឧបករណ៍បច្ចេកទេសមកជាមួយ ដើម្បីពិនិត្យស្លាកស្នាមក្រុមចោរទាំងនោះបានបន្សល់ទុក ហើយលោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជំនាញយើងមិនទាន់បំភ្លឺឲ្យបានគ្រប់ជ្រុងជ្រោយទេ ព្រោះកំពុងស្រាវជ្រាវកំណត់មុខសញ្ញា។

សូមបញ្ជាក់ថា លុយសរុបដែលក្រុមចោលូចយកទៅបាត់នោះ មានចំនួន៤ស្បោងស្មើរ (៩៧ ម៉ឺន ១ពាន់ដុល្លារ) ដោយក្នុងនោះលុយខ្មែរជាច្រើនក្រុមចោមិនបានយកឡើយចំណែកទូដែកធំមួយកន្លែងទៀតពួកវារកមិនឃើញ។
ចំពោះលុយដែលក្រុមពួកចោលូចទៅបាត់នេះ គឺទុកសម្រាប់បើកប្រាក់ខែជូនបុក្គលិកដែលមកគ្រប់ជាតិចម្រុះ និងកម្មកររោងចក្រទាំងអស់ដែលមានជាង ៨ ពាន់នាក់ តែយ៉ាងណាខាងដំណាងក្រុមហ៊ុន (តៃអ៊ីហ្ស៊ី) បានសម្របសម្រួលនឹងមានការយល់ព្រមគ្រប់ភាគីសងខាងរូចហើយ៕
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


