សន្តិសុខសង្គម
សមត្ថកិច្ចទម្លាយរឿងពិតលម្អិតអំពីអតីតស្វាមីសម្លាប់ប្រពន្ធចោលកូនតូចឱ្យកំព្រា
ភ្នំពេញ៖ ករណីឃាតកម្មអតីតប្តីបាញ់សម្លាប់ប្រពន្ធ កាលពីវេលាម៉ោង១៤:១៥នាទីរសៀល ថ្ងៃទី១០ ខែមិថុនា នៅក្នុងផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា កើតឡើងពីការប្រចណ្ឌរបស់ប្តីដែលខឹងនិងអតីតភរិយាបានទាក់ទងស្នេហាជាមួយបុរសជនជាតិចិន។

លោកវរសេនីយ៍ត្រី ស៊ូ សារុំ នាយនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានឲ្យដឹងថា ករណីឃាតកម្មនេះ គឺបង្កឡើងដោយអតីតប្តីឈ្មោះ ជា អូន អាយុ ២៥ឆ្នាំមុខរបរនៅផ្ទះនឹងមានទីលំនៅផ្ទះលេខ៤១៧ ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះជាភរិយាឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
លោកនាយប៉ុស្តិ៍បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជា អូន បានជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១D ៥០២២ មកផ្ទះអតីតប្រពន្ធ។ ពេលមកដល់ជនសង្ស័យបានហៅប្រពន្ធចូលបន្ទប់ ហើយសុំជានាគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រមសោះ ជាហេតុធ្វើជនសង្ស័យខឹងក៏ដកកាំភ្លើងខ្លីពីចង្កេះអាម៉េបញ្ចូលគ្រាប់រួចបាញ់ចំជញ្ជាំង១គ្រាប់ និង១គ្រាប់បាញ់សំដៅក្បាលប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ ឯរូបគេ ក៏បានបាញ់ក្បាលខ្លួនឯងតែគ្រាប់មិនផ្ទុះ ទើបក្រុមគ្រួសារស្ត្រីរងគ្រោះ ចូលទៅចាប់រួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកនាំខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះ បាននាំគ្នាមកសាលាសង្កាត់ចាក់អង្រែក្រោមដើម្បីឲ្យមន្ត្រីអាជ្ញាធរជួយដឹងឮពីការសុំលែងលះគ្នាចាប់ពីពេលដែលពួកគេ នៅសាលាសង្កាត់ កាលពីពាក់កណ្តាលខែ មីនាឆ្នាំ២០២២។ ក្រោយលែងលះគ្នារួច អតីតប្តីហាក់មិនទាន់ដាច់ចិត្ត គឺចេះតែព្យាយាមសុំសម្របសម្រួលប៉ុន្តែប្រពន្ធមិនព្រម។
បើតាមសមត្ថកិច្ច កាំភ្លើងខ្លីដែលជនសង្ស័យយកទៅបាញ់សម្លាប់អតីតប្រពន្ធនោះ គឺបានទិញពីជនមិនស្គាល់មុខ(តាមរយៈហ្វេសប៊ុក)ក្នុងតម្លៃ៦៥០ដុល្លារ។ រីឯជនសង្ស័យពុំមែនជាកម្លាំងសមត្ថកិច្ចឡើយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបញ្ជាក់ថា រូបគេមិនឲ្យប្រពន្ធខ្លួនបានទៅលើអ្នកណាឡើយ។ បើពុំនោះគឺមានតែស្លាប់រៀងៗខ្លួន។ ចំណែកសពជនរងគ្រោះត្រូវបានដឹកយកទៅស្រុកកំណើតខាងឪពុកឈ្មោះ នូ ផុន ស្ថិតនៅភូមិរលាំងគ្រើលឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ នារសៀលថ្ងៃកើតហេតុ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ នរា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


