Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ​បញ្ជាក់​ព័ត៌មានមិនពិតថា ​សមត្ថកិច្ច​ផាកពិន័យម៉ូតូ​យានយន្ត​ដែលមានឆ្កូត ​ឬប្រឡាក់ផ្លាកលេខ

បានផុស

នៅ

លោក ហ៊ាង សុទ្ធាយុត្តិ ​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៤ ខែមិថុនា ២០២២​ បានបញ្ជាក់​បកស្រាយ​ចំពោះការយល់ច្រឡំជុំវិញការផាកពិន័យទៅលើផ្លាកលេខម៉ូតូ យានយន្ត ឆ្កូត ឬប្រឡាក់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ចំពោះ​យាន្តយន្តរបស់បងប្អូនប្រជាពលរដ្ឋ​ដែលមានផ្លាកលេខ​គ្រាន់តែ​មានការឆ្កូត កកិត ឬមានសភាពរលុបតិចតូចនោះមិន​តម្រូវឲ្យមានការផាកពិន័យ​នោះឡើយ លុះត្រាតែមាន​ការ​បាក់ របូតចេញពីយាន្តយន្ត ឬមិនអាចមើលដឹង​ពីទម្រង់ដើម​ទើបតម្រូវឲ្យមានការផ្លាស់ប្តូរ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គម​មួយចំនួនបាន​ផ្សព្វផ្សាយថា សមត្ថកិច្ចនឹង​ផាកពិន័យចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត។​

​លោក ហ៊ាង សុទ្ធាយុត្តិបន្ថែមថា ចំពោះផ្លាកលេខដែលមានការ ឆ្កូត កកិត​ រលុបបន្តិចបន្ទួច​តែងតែ​កើត​មាន ទាំងមន្ត្រីនគបាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែគឺមិនមានគោលការណ៍​ណាមួយ​ដែលតម្រូវឲ្យផាកពិន័យឬ ដោះដូរចេញនោះទេ ហើយវាក៏មិនមែនជាការពិតដែរ។

ចំពោះផ្លាកលេខដែលត្រូវដោះដូរចេញលុះត្រា តែមានសភាពផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សររបូតចេញពីយានយន្ត។

តាមមាត្រា ៦-៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានកំណត់ការពិន័យអន្តការណ៍លើម៉ូត ឬរ៉ុម៉ក(កង់៣ ឬកង់៤) ត្រូវពិន័យ ១២ ម៉ឺនរៀល ក្នុងករណីប្រើផ្លាកសម្គាល់ដោយរលុបលេខ បាត់លេខ ដាក់សម្ភារ ឬវត្ថុផ្សេងៗបាំង ចំណែកឯរថយន្តធុនស្រាល ចំនួន ១៨ ម៉ឺនរៀល ខណៈរថយន្តធុនធ្ងន់ចំនួន ៣៧ ម៉ឺន ៥ ពាន់រៀល៕

មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ​ដដែលរូបនេះ ក៏សម្ដែងការ​សោកស្តាយចំពោះបងប្អូន​ដែលយកទៅផ្សាយ​ព័ត៌មានមិនពិតធ្វើឲ្យមានការភាន់ច្រឡំ។

ម្យ៉ាងទៀតទៀតចំពោះបងប្អូនប្រជាពលរដ្ឋ​ដែល​មានផ្លាកលេខឆ្កូតខូចលេខបន្តិចបន្តួចមិន​គួរយក​ជក់ ឬទឹកថ្នាំមកសរសេរដើម្បីបិត​បាំងព្រោះវាមិន​ត្រឹមត្រូវទេ ខុសពីសណ្ឋានដើម និងខុសពីគោល​ការណ៍​ក្នុងករណីក្លែងបន្លំនោះសមត្ថកិច្ចនឹង​ចាត់វិធានការទៅតាមច្បាប់ផងដែរ៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម