សន្តិសុខសង្គម
ចាប់ខ្លួនស្ដ្រីម្នាក់បង្កើតគណនីហ្វេសប៊ុករៀបគម្រោងបោកលុយអ្នកលក់អនឡាញ
ករណីឆបោកប្រាក់ដោយក្លែងបន្លំគណីហ្វេសប៊ុកនៅចំណតរថយន្ត ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ទី១៨ ខែកក្កដា ត្រូវបានសមត្ថកិច្ចបំបែកបានហើយឈានទៅចាប់ខ្លួនស្ត្រីម្នាក់។
ស្ត្រីជនរងគ្រោះឈ្មោះ ឡឹប អាមីណាស់ អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិទួលងោគ ឃុំកំពង់ លួង ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកឯស្ត្រីជនសង្ស័យឈ្មោះ សៅ សុខេង អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុជនសង្ស័យ ២នាក់ ឈ្មោះ សៅ សុខេង និងឈ្មោះ ស្រីដាប្រើ Account Facebook ក្លែងក្លាយឈ្មោះ Ah Julia ឆាតចូល Page Account Facebook ជនរងគ្រោះ ឈ្មោះ Tati Online New ប្រើល្បិចកម៉្មង់ទិញខោអាវ តម្លៃ ១៥៨ ០០០រៀល។
បន្តិចក្រោយមកពួកជនសង្ស័យក៏ឆាតប្រាប់ ជនរងគ្រោះថា បានផ្ញើប្រាក់ចំនួន ១៥៨,០០០រៀល ចូលគណនីវីងជនរងគ្រោះរួចហើយ រួចជនរងគ្រោះក៏ឆាតប្រាប់ថា អត់ឃើញផ្ញើប្រាក់ចូលទេ ពួកជនសង្ស័យឆ្លើយថា ឈប់ទិញខោអាវ ហើយផ្ញើប្រាក់ចំនួន ១៥៨ ០០០រៀល មកឲ្យវិញ បើមិនឲ្យទេនឹងបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកឱ្យខ្មាស់គេ។
ពេលនោះជនរងគ្រោះមានការសង្ស័យជាករណីឆបោកប្រាក់ ក៏ឆាតទៅពួកជនសង្ស័យធ្វើជាសុំលេខទូរសព្ទដៃទាក់ទង ដើម្បីយកប្រាក់ទៅប្រគល់ឲ្យពួកជនសង្ស័យ និងណាត់ជួបគ្នានៅចំណចរថយន្តផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លុះដល់ម៉ោង ២ រសៀលថ្ងៃដដែលជនរងគ្រោះឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ សុខេង សួរនាំដឹងរឿងហេតុខាងលើ ក៏នាំជនសង្ស័យឈ្មោះ សៅ សុខេង រួមនិងវត្ថុតាងទូរស័ព្ទដៃ ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង