Connect with us

សន្តិសុខសង្គម

កម្លាំង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំងចម្រុះ​ខេត្តស្ទឹងត្រែង​ល្បាត​តាម​ព្រំដែន​ទប់ស្កាត់​ការ​ជួញដូរ​ថ្នាំញៀន

បានផុស

នៅ

កម្លាំង​នាយកដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្តស្ទឹងត្រែង​ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​.​ឡាវ​ទប់ស្កាត់ បទល្មើស​គ្រឿងញៀន ដើម្បី​ធ្វើឱ្យ​ខេត្ត​គោលដៅ​មួយ​នេះ គ្មាន​ការនាំ​គ្រឿងញៀន​ឆ្លងកាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យី សិទ្ធិ ប្រធាន​នាយកដ្ឋាន​អនុវត្ត​ច្បាប់ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា សកម្មភាព​ធ្វើ​ល្បាត​នេះ​គឺ​យើង​ដាច់ខាត​មិន​ឱ្យ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន យក​ភូមិសាស្ត្រ​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង​ធ្វើជា​តំបន់​ឆ្លងកាត់​នាំ​ថ្នាំញៀន​ចូលមក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​យើង​បានឡើយ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បន្ត​ថា កម្លាំង​ចុះ​ដែល​នៅ​ប្រចាំការ​ត្រូវ​ធ្វើ​ល្បាត​ព្រំដែន​កម្ពុជា​-​ឡាវ ឱ្យបាន​ញឹកញាប់​ទាំង​នៅ​តាម​ផ្លូវ​ខ្សែបន្ទាត់​ព្រំដែន​ឱ្យបាន​សកម្ម ចាប់ពី​បង្គោលព្រំ​លេខ​០៣៥​ទៅ​- និង​នៅតាម​ភូមិសាស្ត្រ ផ្លូវទឹក​តាម​ដង​ទន្លេមេគង្គ​លើ​- ចំណុច​កោះ​ល្ងរ​- -​អន្លង់​ផ្សោត​ព្រះ​រំកិល -​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​យើង​នេះ។

លោក ធូ ចាន់​ពៅ និង​អភិបាលរង​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​លេខាធិការដ្ឋាន ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដាក់​ខេត្តស្ទឹងត្រែង ជា​ខេត្ត​គោលដៅ​ពង្រឹង​ការទប់ស្កាត់ ការ​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ ចេញពី​តំបន់ត្រីកោណមាស​មក កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ បាន​សហការគ្នា​ល្អ បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប់​ការជួញដូរ​គ្រឿងញៀន​។

លោក​អភិបាលរង​បន្តថា សកម្ម​ភាពចុះ​ល្បាត​តាម​បណ្តោយ​ព្រំដែន​នាពេលនេះ​គឺជា​ការចុះ​ត្រួតពិនិត្យ នៅ​តំបន់ត្រីកោណមាស ១៥-១១ ស្ទឹងត្រែង ដំណាក់កាល​ទី​២​ដូចជា​ការត្រួតពិនិត្យ​រថយន្ត​ចេញចូល​ដឹកទំនិញ​ចេញចូល​ជាដើម។

លោក​ឆន​ ឬ​ទ្ធី​ ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​បាន​គាំទ្រ​វិធានការ​នេះ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​យើង​រងគ្រោះ​ដោយសារ​ថ្នាំញៀន ដែល​បងប្អូន​យើង ភាគច្រើន​ចាញ់បោក​តាម​ការញុះញង់ ដោយ​ចង់បាន​ប្រាក់​តិចតួច ធ្វើឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ទោស បែកបាក់​ក្រុម​គ្រួសារ​។

សូម​បញ្ជាក់​ថា បទល្មើស​គ្រឿងញៀន នៅ​តាន​ព្រំដែន​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​ធ្លាប់ធ្វើ​ការបង្ក្រាប​និង​ដកហូត​បាន​ថ្នាំ​ញៀន​មាន​បរិមាណ​ច្រើន​រយ​គីឡូក្រាម ដែល​ក្រុម​ឧក្រិដ្ឋជន​ដឹក​តាម​រថយន្ត​- តាម​ម៉ូតូ​- តាម​គោយន្ត​-​និង​ប្រើ​ទូក​ដឹក​តាម​ផ្លូវទឹក​ក៏មាន​ដែរ៕

ដោយ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម