Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីកោះហៅលោក វន់ ពៅ និងលោក ថេង សាវឿន ចូលបំភ្លឺ ក្រោយបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»

បានផុស

នៅ

យោងតាមលិខិតអញ្ជើញដាច់ដោយឡែកពីរផ្សេងគ្នារបស់លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារទើបទទួលបាន​ ឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី និងលោក ថេង សាវឿន ប្រធានអង្ការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតកោះហៅ តម្រូវឲ្យជនទាំងពីរចូលឆ្លើយបំភ្លឺតាមការអញ្ជើញនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក វន់ ពៅ ត្រូវចូលបំភ្លឺថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២:៣០ នាទីរសៀល និងលោក ថេង សាវឿន ចូលបំភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០ ព្រឹក។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ តំណាងសង្គមស៊ីវិលចំនួន៤រូប ដើម្បីសួរនាំអំពីការបង្ហោះបទចម្រៀង «ឈាមបាតុករ» ដែលក្រសួងវប្បធម៌ហាមឃាត់ និងស្នើសុំឱ្យមានវិធានការ។

តំណាងអង្គការសង្គមស៊ីវិល និងសមាគមចំនួន ០៤នាក់ នោះរួមមាន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ, លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី ជាដើម។

ទោះជាយ៉ាងណា លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺមុនគេ នៅចំពោះមុខសមត្ថកិច្ច ដែលដឹកនាំសួដោយ ឧត្តមសេនីយ៍ទោ​ ប៊ុន​ សុសិក្ខា​ ស្នងការងទទួលផែនសន្តិសុខ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣​នេះ ខណៈដែលអ្នកដែលត្រូវបានកោះហៅ៣រូបទៀត ត្រូវបានកោះអញ្ជើញឱ្យចូលបំភ្លឺបន្តបន្ទាប់នៅថ្ងៃស្អែក និងខានស្អែកផងដែរ។

កាលពីថ្ងៃទី០៦ មករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» ខណៈដែលបទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។

ក្នុងលិខិតជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។

បើតាមលោកស្រី ភឿង សកុណា, បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម