Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ ៣៥ គ្រួសារស្ម័គ្រចិត្តបន្លាស់ទីពីតំបន់អភិវឌ្ឍន៍​កំពង់ផែពហុបំណងភ្នំទេពី និងទទួលយក​ដីឡូត៍ពីអាជ្ញាធរខេត្ត

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបាន​ថ្លែងអំណរគុណដល់​បងប្អូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារដែលបានស្ម័គ្រចិត្ត​​បន្លាស់​​ទីលំនៅ​ឋាន​ពីតំបន់ភ្នំទេពីមកទទួលយកដីឡូត៍ដែលអាជ្ញាធរខេត្ត និងស្រុករៀបចំឲ្យ ដើម្បីចូលរួម​ការអភិវឌ្ឍន៍ កំពង់ផែពហុបំណងនៅតំបន់ភ្នំទេពី ក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ដែលប្រ​មុខ​រដ្ឋាភិបាលបាន​សម្រេចបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានថ្លែងក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ​នៅក្នុង​ភូមិកំពង់បឹង ឃុំកំពង់ហាវ​ដែលបានស្ម័គ្រចិត្តបន្លាស់ទីលំនៅឋាន​ពីតំបន់អភិវឌ្ឍន៍​មករស់នៅក្នុង​តំបន់ថ្មីក្នុងភូមិត្រពាំងមាស ឃុំត្រងិល។

​ពិធីខាងលើនេះបានធ្វើឡើងនៅក្នុងសាលាស្រុកកំពង់​លែង ​ដោយមានការចូលរួមពីឯកឧត្តម ​លោក​ជំទាវនៅក្នុងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមហ៊ុនខេអិល ភីធីត្រេនស័្គរថេសិន និងមន្ត្រីក្នុងសាលាស្រុកកំពង់លែងចូលរួមផងដែរ។

​លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានរាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣៥ គ្រួសាររស់នៅតំបន់ភ្នំទេពី បានស្ម័គ្រចិត្តបន្លាស់ទីមកទទួលយកដីឡូត៍លំ នៅដ្ឋាននៅក្នុង​ភូមិត្រ​ពាំង​មាស ឃុំត្រងិល ដែលក្នុងមួយគ្រួសារៗទទួលបានដីលំនៅឋានទំហំ ១៥ ម៉ែគុណ ២០ ម៉ែត្រ។ និងថ្ងៃនេះខាងក្រុមហ៊ុនបានជួយឧបត្ថម្ភថវិកាក្នុងមួយគ្រួសារៗ ១ លានរៀល, ស័ង្ក សី ៣០ សន្លឹក, អង្ករ ៥០ គីឡូ និងត្រីខ ១ យួរ ផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តនៅក្នុងពិធីនេះបានលើកឡើងថា ក្នុងនាមរដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​​ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំង ឯកឧត្តមសូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ដល់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបាន​សម្រេចឲ្យបង្កើតកំពង់ ផែពហុ​បំណង ខ្នាតអន្តរជាតិ នៅលើទឹកដីស្រុកកំពង់លែងខេត្តកំពង់ ឆ្នាំង ដែលសង្ឃឹមថាពេលកំពង់​ផែថ្មីមួយនេះកើតឡើងអាចនឹងប្រមូលកសិផល និងផលិតផលនានារបស់ប្រជា​ពលរដ្ឋនៅ​ជុំវិញ​តំបន់នេះដឹក ជញ្ជូនតាមផ្លូវទឹកទៅកាន់ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស ដែលអាចលើកស្ទួយ ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរនៅពេលបង្កើតកំពង់ផែពហុបំណងថ្មីមួយនេះប្រជាពលរដ្ឋនៅ ក្នុងស្រុកកំពង់​លែង រាប់រយនាក់និងមានការងារធ្វើផងដែរ ដែលនឹងទទួលបានប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារ និងកាត់បន្ថយបានការធ្វើចំណាកស្រុកទៅ​រកការងារធ្វើ​នៅកន្លែង​ឆ្ងាយៗ។

​ចំពោះប្រជាពលរដ្ឋ ៣៥ គ្រួសារដែ លស្ម័គ្រចិត្តមករស់នៅលើទីតាំងដីរៀបថ្មី ឯកឧត្តមអភិបាល ខេត្តបានប្រកាសជួយធ្វើផ្លូវ ចំ នួន៦ ខ្សែ ជួយធ្វើបង្គន់អនាម័យចំនួន ៣៥ បន្ទប់, ឧបត្ថម្ភអំពូល​សូឡា ១០០ ដើម ដាក់តាមផ្លូវក្នុងភូមិ និងជួយឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋទាំង ៣៥ គ្រួសារ ក្នុងខែ ៥០គី ឡូ ចំនួន ២ ខែបន្តទៀត។

​លោកស្រី ជិន វណ្ណា អាយុ ៤៤ ឆ្នាំនិងលោក ជិនហេង អាយុ ៥៧ ឆ្នាំជាប្រជាពលរដ្ឋបន្លាស់ទីលំ​នៅឋាន​ដែលបានមកទទួលអំណោយនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ បាននិយាយថា ពួកគាត់ទាំង ៣៥ គ្រួសារពិត ជាបានស័គ្រចិត្តបន្លាស់ទីលំនៅពីតំបន់ភ្នំទេពី មកទទួលយកដីឡូត៍​លំនៅឋានថ្មីក្នុង​ភូមិត្រពាំងមាសតាមការរៀបចំរបស់​អាជ្ញាធរស្រុកខេត្តពិត​មែនដោយគ្មានការបង្ខុបង្ខំឡើយ ដើម្បីចូលរួមការអភិវឌ្ឍន៍ធ្វើកំពុងផែថ្មីលើទឹកដីស្រុក​កំពង់លែងដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ក៏ដូចសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម