Connect with us

សន្តិសុខសង្គម

ផ្ទុះឆេះធុងហ្គាស ផ្អើលជាន់ជើងគ្នា ក្នុងផ្សារសំពៅលូន

បានផុស

នៅ

អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​ឆេះ​ធ្លាយ​ធុង​ហ្គាស​ធុង​ធំ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយពី​អ្នកផ្សារ​ឃើញ​អណ្ដាតភ្លើង​ធ្លាយ​ចេញ​ពី​ធុង​ហ្គាស​យ៉ាង​សន្ធោសន្ធៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៣ ស្ថិត​ក្នុង​ភូមិ​គីឡូ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង និង​ជា​កន្លែង​បញ្ចូល​ហ្គាស និង​លក់​ហ្គាស ផង​ដែរ។

ទីតាំង​មាន​ករណី​អគ្គិភ័យ​កើតឡើង​នេះ គឺ​របស់​ម្ចាស់​ឈ្មោះ នង ពៅ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​លក់​ហ្គាស ដែល​នៅ​ពេលនោះ មាន​អណ្ដាតភ្លើង​ឆាបឆេះ​ទាំង​ផ្ទះ ធ្លាយ​ទាំង​ធុង​ហ្គាស ទម្ងន់ ៩០ គីឡូក្រាម។

ចំពោះ​សម្ភារៈ​ខូចខាត​រួម​មាន ៖ ឆេះ​ប្រាក់​ថៃ​ចំនួន ៥០០.០០០ បាត ,លុយ​ខ្មែរ​ប្រហែល ៤.០០០.០០០ រៀល, ឆេះ​ហ្គាស ០១ ធុង ៩០ គីឡូ ,ឆេះ​ទូ​ម៉ាស៊ីន​កុងទ័រ បាញ់​ហ្គាស ០១ ឈុត, ឆេះ​ម៉ូតូ​សាម​ឡ ០២ គ្រឿង, ឆេះ​តុ​ដាក់​លុយ ០១ និង​សម្ភារៈ​មួយ​ចំនួន។

បើ​តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​អំពី​មូលហេតុ​ថា ជា​ការ​ធ្វេសប្រហែស (​ចង្ក្រាន​ដាំបាយ ដាក់​ជិត​ជញ្ជាំង​ពេក​)។ ក្នុង​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១ គ្រឿង និង​ប្រើប្រាស់​អស់​ទឹក ៣ ឡាន ដើម្បី​ជួយ​អន្តរាគមន៍ កុំ​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នកដទៃ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម