Connect with us

សន្តិសុខសង្គម

៣ ខែដើមឆ្នាំ ២០២៣៖ មនុស្ស ២០ នាក់ស្លាប់ និងរបួស ក្នុងហេតុការណ៍អគ្គិភ័យ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែឆ្នាំ២០២៣ នេះអគ្គិភ័យបានកើតឡើងជាង ២០០ ករណីនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាង ២០នាក់ និងបំផ្លាញផ្ទះជាង ២០០ខ្នងល្វែងព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ខែមេសានេះថា រយៈពេល៣ខែឆ្នាំ២០២៣នេះអគ្គិភ័យបានកើតឡើងចំនួន ២០៩ លើកនៅទូទាំងប្រទេសបណ្តាល​ឱ្យឆេះផ្ទះចំនួន ២៣៧ ខ្នងល្វែង តូបលក់ដូរ ២១ តូប រោងចក្រកាត់ដេរ១ កន្លែង កុដិព្រះសង្ឃ២ខ្នង ស្ថានីយប្រេង​១កន្លែង សិប្បកម្មកែឆ្នៃកៅស៊ូ១កន្លែង រោចក្រ១កន្លែង សាលារៀនធ្វើពីឈើ១ខ្នង ម៉ាស៊ីនកិនស្រូវ១ ឆេះព្រៃ៥​កន្លែង ឆេះចំការ៥៣ហិកតា ជ័រកៅស៊ូស្ងួត៧តោន ស្រូវជង្រុក និងស្រូវក្នុងឡសម្ងួត ៣៥ តោន ឆេះរថយន្ត១៧គ្រឿង ឆេះម៉ូតូ១៤គ្រឿង ស្លាប់មនុស្ស៩នាក់ និងរងរបួស១៧នាក់។

លោកបានបន្តថា អគ្គិភ័យរយៈពេល៣ខែឆ្នាំ ២០២៣ នេះបើធៀបនឹងអគ្គិភ័យរយៈពេល៣ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកបានបន្តទៀតថា ៣ ខែឆ្នាំ ២០២២ មានអគ្គិភ័យកើតឡើងចំនួន១៣១លើកនៅរាជធានីខេត្តចំនួន២៤លើកលែងខេត្តកែបបណ្តាលឱ្យឆេះផ្ទះចំនួន១៧៤ខ្នងល្វែង។

យោងតាមរបាយការណ៏របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាមូលហេតុនាំឱ្យមានកើតមានគ្រោះអគ្គិភ័យភាគច្រើនបង្កឡើងពីករណីផ្ទុះឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចំនួន ៤០,២៥ ភាគរយ ការប្រើប្រាស់ភ្លើងចង្ក្រាន (អុស ធ្យូង និងហ្គាស) ក្នុងពេល និងក្រោយការដាំស្លខ្វះការប្រុងប្រយ័ត្នចំនួន ៣៩,៤៣ ភាគរយ និង២០,៣២ ភាគរយទៀត គឺកើតចេញពីកត្តាផ្សេងៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម