Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះបោះដុំខោអាវ ខណៈម្ចាស់ផ្ទះចាក់សោចោល

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះល្វែងស្តុកសម្លៀកបំពាក់បោះដុំ ខណៈដែលម្ចាស់ចាក់សោជាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា នៅត្រង់ចំណុចផ្ទះលេខ៣ ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រី ហ៊ុច មន្ត្រីប្រចាំការបញ្ជានៅសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា អគ្គិភ័យនេះផ្តើមចេញពីចរន្ដអគ្កិសនី។ ហើយប្រមាណជាម៉ោង១១ថ្ងៃខែដដែលបានរលត់ទៅវិញពុំមានគ្រោះថ្នាក់ដល់មនុស្សដោយគ្រាន់តែឆេះខោអាវបោះដុំត្រូវបំផ្លាញអស់។ ខណៈនោះក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកពីបុរីប៉េង ហួត មកជួយទាន់ពេល។

តាមការបញ្ជាក់ពីលោកស្មៀនសង្កាត់និរោធអះអាងថា ម្ចាស់ផ្ទះដើមនៅប្រទេសអាមេរិកបានជួលឲ្យជនជាតិវៀតណាម៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម