សន្តិសុខសង្គម
អាជ្ញាធរបញ្ជាក់ រូបភាពជួញដូរសត្វស្លាបនៅផ្លូវជាតិលេខ ៦A គឺរូបភាពចាស់
រដ្ឋបាលស្រុកបាធាយ បញ្ជាក់ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយការជួញដូរសត្វស្លាប និងសត្វព្រៃខុសច្បាប់ ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុច គីឡូ ម៉ែត្រ លេខ៤៧ ស្ពានត្រស់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គឺជារូបភាពចាស់ ហើយបានចែករំលែកផ្សព្វផ្សាយតៗគ្នា។

យោងតាម សេចក្ដីប្រកាសព័ត៌មាន ថ្មីៗនេះ រដ្ឋបាលស្រុកបាធាយ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីមាន Page facebook និង បណ្តាញសង្គមនានា បានបង្ហោះផ្សព្វផ្សាយទាក់ទងទៅនឹងការជួញដូរសត្វស្លាប និងសត្វព្រៃនៅតាមដងផ្លូវជាតិលេខ ៦A (ត្រង់គីឡូម៉ែត្រលេខ៤៩ ចំណុចស្ពានត្រស់)។ តាមការសង្កេត គឺរូបភាពចាស់ហើយបានធ្វើការផ្សព្វផ្សាយតៗគ្នា។

ពាក់ព័ន្ធករណីនេះ កន្លងមករដ្ឋបាលស្រុកបានដាក់ចេញនូវសេចក្ដីជូនដំណឹងលេខ ២៤៥/២១ សជណ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការលួចរក្សាទុក និងការលួចលក់ដូរសត្វព្រៃម្តងរួចមកហើយ និងបានសហ ការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយអេដស៍ ចុះផ្សព្វផ្សាយ ពន្យល់ ណែនាំ ហើយបានអញ្ជើញប្រជាពលរដ្ឋដែលបានលួចបន្លំរក្សាទុក និងលួចលក់ដូរសត្វព្រៃ ឱ្យធ្វើកិច្ចសន្យាជាច្រើនដងរួចមកហើយ និងមានការចាប់ផាកពិន័យជាអន្តរកាល ហើយបានបញ្ជូនជនល្មើសទៅតុលាការម្តងហើយ។

ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញយើងខិតខំយ៉ាងណាក៏នៅមានជនល្មើសមួយចំនួនតូចលួចបន្លំ ធ្វើការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ក្នុងរូបភាពលក់ត្រីងៀត ត្រីឆ្អើរ និងផ្លែឈូក ក្នុងរូបភាពនោះយូរៗម្ដងជនល្មើសបន្លំ លក់សត្វព្រៃ ហើយពេលខ្លះបន្លំយកសត្វស្រុកធ្វើជាសត្វព្រៃដើម្បីលក់។ ជាមួយគ្នានោះរដ្ឋបាលស្រុក នៅតែបន្ត សហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបន្តចុះអប់រំណែនាំ និងបង្ក្រាបជាប់ជាប្រចាំ ដើម្បីថែរក្សាការពារ និង អភិរក្សសត្វព្រៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ចូលរួមជាមួយរដ្ឋបាល ស្រុកបាធាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមមេត្តាបញ្ឈប់ការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ហើយជួយសហការជាមួយអាជ្ញាធរ ក្នុងករណីមានការរក្សាទុក ឬលក់ដូរ សូមផ្ដល់លេខទូរសព្ទ ០១២ ៨២៥ ៦៨៤ ឬ ០៧៦ ៧៨៨ ១១១ ដើម្បីចូលរួមសហការ និងទទួលព័ត៌មាន៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


