សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយល្វែង ក្នុងបុរីមួយកន្លែង
ផ្ទះមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១២ និង ២០ នាទីរសៀល ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ចំណុចបុរីឡុងនី ផ្ទះលេខ ៨៤ ផ្លូវ ២៩cc ស្ថិតនៅភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើសង់ពីថ្ម ទំហំទទឹង ៤ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ។ ម្ចាស់ឈ្មោះ ជិន ស៊ីនួន ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ក្នុងនោះខូចខាតសម្ភារៈមួយចំនួនដូចជា ពូកចំនួន ១ កង្ហារ ១ គ្រឿង ទូខោអាវ ១ តុកៅអី ១ និងពុំបានឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

នៅវេលាម៉ោង ១៣ និង ០០ នាទីថ្ងៃខែឆ្នាំដដែល អគ្គិភ័យត្រូវបានពន្លត់រលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សួនកាណាឌីយា ចំនួន ១ គ្រឿង៕
អត្ថបទ ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


