សន្តិសុខសង្គម
ឆេះវិឡាកំពុងសាងសង់មួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យ
អគ្គិភ័យបានឆាបឆេះវិឡាដ៏ស្កឹមស្កៃមួយកន្លែង ដែលកំពុងសាងសង់ របស់ថៅកែក្រុមហ៊ុនចាស្មីន ហុយផ្សែងខ្មួលខ្មៅពេញអាកាស បង្កឲ្យភ្ញាក់ផ្អើល ហើយត្រូវកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃខាងលើកំពុងតែសាងសង់ ជារបស់ថៅកែក្រុមហ៊ុន Jasmine (JM) លក់ ផ្គត់ផ្គង់គ្រឿងសំណង់។

បើតាមប្រភពពីកម្មករបម្រើការងារនៅសំណង់ខាងលើបានឲ្យដឹងថា នៅជាន់ផ្នែកខាងលើ មានក្រុមជាងកំពុងផ្សារដែក ខណៈកំពុងធ្វើការងារ ស្រាប់តែទុស្សេចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈ ក្នុងអគារ ហុយផ្សែងខ្មួលខ្មៅពេញអាកាស។ ភ្លាមៗ ត្រូវបានកម្មករយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនឈ្នះ ភ្លើងឆេះកាន់តែខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង មកពីអង្គភាព ៧១១ កងពលតូចលេខ ៧០ ចំនួន ២ គ្រឿង ,រថយន្តរបស់ស្នងការក្រុងភ្នំពេញ ចំនួន ៧ គ្រឿង, រថយន្តស្រាបៀរកម្ពុជាចំនួន ១ គ្រឿង បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ។

គ្រោះអគ្គិភ័យខាងលើបណ្ដាលឲ្យខូចខាតគ្រឿងបំពាក់សម្ភារៈក្នុងភូមិគ្រឹះអស់មួយចំនួន៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


