Connect with us

សន្តិសុខសង្គម

ស្ទាក់ចាប់ការនាំចូលសត្វទន្សាយ និងសាច់បង្កក​៥តោនពីប្រទេសវៀតណាមខុសច្បាប់

បានផុស

នៅ

កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានស្ទាក់ចាប់រថយន្ដមួយគ្រឿងដែលលួចនាំចូលសត្វទន្យាយ មាន់ ទា និងសាច់បង្កកជាច្រើទៀតពីប្រទេសវៀតណាមដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលេីកទី២ហេីយ ដែលមានការបង្ក្រាបករណីឈ្មួញដឹកជញ្ជូនផលិតផលដែលកើតចេញពីសត្វលួចនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀងមួយចំនួនក្នុងខេត្តតាកែវ ដែលករណីនេះ សមត្ថកិច្ចតាមព្រំដែនក៏ដូចជាជំនាញពេទ្យសត្វខេត្តហាក់រកមិនឃេីញក្រុមឈ្មួញ ថែមទាំងមិនមានវិធានការទប់ស្កាត់ គឺទាល់តែកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះមក ចាប់ឃាត់ដោយផ្ទាល់នូវរថយន្ដលួចដឹកមាន់ ទា ទន្សាយ ជើងជ្រូក ស្លាប់មាន់បង្កក ពោះវៀនជ្រូក បាននៅច្រកកំណប់កែវ ស្រុកគិរីវង់។

ករណីបង្ក្រាបការនាំចូលផលិតផលសត្វដោយខុសច្បាប់នេះ ធ្វេីឡេីងនៅវេលម៉ោង២៣និង១២នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ។ តាមសម្តីមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៅច្រករបៀងនៅខេត្តតាកែវមានឈ្មួញខិលខូចលួចនាំចូលនូវ​ផលិផល​ចេញពីសត្វដែលខូចគុណភាព និងប្រើសាធាតុគីមីផងនោះ ទើបកម្លាំងនាយកដ្ឋាន ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខកំពត3A-1882 ដឹកសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វដូចជា​ សត្វមាន់រស់ចំនួន៣៧០ក្បាល សត្វទន្សាយ១៥០ក្បាល ជើងជ្រូក១៦៨កេះ ស្មើនិង៣៣៦០​គីឡូក្រាម ពោះវៀនជ្រូកចំនួន១១៤០គីឡូក្រាម ស្លាបមាន់៥០០គីឡូក្រាម ជើងជ្រូកបង្កក,ពោះវៀនជ្រូកបង្កកនិងស្លាបមាន់បង្កកសរុបចំនួន៥០០០គីឡូក្រាម(០៥តោន)មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ហេីយវត្ថុតាងនៃបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្លាំងរបស់អគ្គនាយកដ្ឋាន សុខភាពសត្វ ក្រោមបញ្ជាផ្ទាល់ពីលោកអគ្គនាយកដ្ឋានបានចុះបង្រ្កាបឈ្មួញនាំចូលផលិតផលដែលកើតចេញពីសត្វចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងខេត្តតាកែវ ដែលលើកទី១ចុះបង្រ្កាបរថយន្តដឹកទារស់រាប់ពាន់ក្បាលនៅលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលលួចនាំចូលមកតាមច្រករបៀង នៅស្រុកបូរីជលសារតែសកម្មភាពរបស់គេនៅមិនបានឈប់ទេគឺនៅតែបន្តលួចនាំចូលមកលក់ចែកចាយដដែល ដោយមិនបានគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅទទួលទាននោះឡើយហើយលើកទី២នេះបង្រ្កាបលក្ខណ:ទ្រង់ទ្រាយធំនឹងសុទ្ធតែខូចគុណភាពស្ទើតែទាំងអស់៕

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម