សន្តិសុខសង្គម
ក្រពើរួច២ទ្រុងចូលក្នុងទឹកប្រឡាយធ្វើឱ្យអ្នកភូមិព្រួយបារម្ភ
អ្នកភូមិ ប្រយុទ្ធ និងភូមិចំបក់ហែ ក្នុងឃុំពួក ស្រុកពួកភ័យព្រួយបារម្ភដោយសារតែសត្វក្រពើចំនួន២ទ្រុងបានរួចចូលក្នុងប្រឡាយទឹក និងបន្តហូរចូលស្ទឹង។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា នាពេលថ្មីៗនេះម្ចាស់ចិញ្ចឹមសត្វក្រពើ ឈ្មោះ គង់ ចន្ថា ហៅ បាវ រស់នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក បានឲ្យដឹងថា នៅចន្លោះយប់ចូលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ សត្វក្រពើរបស់គាត់ប្រហែលចំនួន ១០ក្បាល ប្រភេទក្រពើធំ ទំហំចន្លោះ៤០kg ទៅ ៨០kg ដែលទើបទិញចូលថ្មី និងដឹកយកមកដាក់ទ្រុងនៅទីតាំងខាងលើបានរួចចេញពីបរិវេណដីទ្រុងចូលទៅប្រឡាយទឹកបែកជា ៣ ចេញមកប្រឡាយតាអ៊ូ ភូមិអូតាប្រាក់-ចេញទៅស្ទឹងកិលភូមិប្រយុទ្ធ/ឃុំពួក-ចេញទៅស្ទឹងភូមិគោកថ្មី ឃុំដូនកែវ ហើយត្រូវបានប្រជាពលរដ្ឋក្នុងឃុំពួក និងឃុំដូនកែវ និងម្ចាស់ តាមរកចាប់បានសត្វក្រពើមកវិញ សរុបចំនួន ១១ក្បាល តាមការបញ្ជាក់ពីម្ចាស់ថា បានរកឃើញសត្វក្រពើចាប់បានវិញគ្រប់ចំនួន។

លោកបន្តថា ជាមួយគ្នានោះដែរនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ បានទទួលព័ត៌មានពីម្ចាស់ចិញ្ចឹមសត្វក្រពើឈ្មោះ សុខ វិជ័យ ហៅ គង់ រស់នៅភូមិគោកកណ្ដាល ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបថា នៅវេលាយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ចំណុចទីតាំងដីទ្រុងក្រពើរបស់គាត់ ស្ថិតក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប សត្វក្រពើ គាត់ប្រហែលចំនួន ១៣ក្បាល ប្រភេទក្រពើធំ ចន្លោះ ៣០kg ទៅ ៥០kg ដែលទើបទិញចូលដឹកមកដាក់ទ្រុងនៅទីតាំងដីទ្រុងខាងលើ ហើយមិនទាន់បានស្រាយចំណងរុំមាត់ បានរួចចេញពីទ្រុងក្នុងបរិវេណដីរបងនិងចូលប្រឡាយទឹកភូមិចំបក់ហែ-តភ្ជាប់ភូមិអូតាប្រាក់/ឃុំពួក ហើយបានត្រូវម្ចាស់តាមរកឃើញវិញចាប់បានលើកគោកចំនួន ១១ក្បាលនិងបានក្នុងទឹកចំនួនមួយក្បាលអាចនៅសល់ក្នុងទឹកខ្លះ និងនៅបន្តតាមរកបន្តទៀត។
ប្រភពពលរដ្ឋនៅទីតាំងខាងលើបានឲ្យដឹងថា ម្ចាស់កសិដ្ឋានទាំងពីរខាងលើមានការធ្វេសប្រហែលដោយសារតែដែកទ្វារទ្រង់ក្រពើ មានសភាពពុកផុយធ្វើឲ្យរួចចេញជាបន្តបន្ទាប់យ៉ាងដូច្នេះ៕


អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


