ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី មានករណីវាយប្រហារដោយសត្វក្រពើច្រើនជាងគេបំផុតនៅលើពិភពលោក
ឥណ្ឌូណេស៊ី បច្ចុប្បន្នមានការវាយប្រហារដោយសត្វក្រពើច្រើនជាងគេនៅទូទាំងពិភពលោក។ ក្នុងមួយទសវត្សរ៍កន្លងទៅ ប្រទេសអាស៊ានមួយនេះបានកត់ត្រាឧប្បត្តិហេតុជាង ១ ០០០ករណី ដែលបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណ ៤៨៦នាក់។

យោងតាមរបាយការណ៍ពីអង្គការ CrocAttack ក្នុងឆ្នាំ២០២៤ ឥណ្ឌូណេស៊ីបានរាយការណ៍ពីការវាយប្រហាររបស់សត្វក្រពើចំនួន ១៧៩ដង ដោយក្នុងនោះមនុស្ស ៩២នាក់បានស្លាប់។ អ្នកជំនាញចាត់ទុកថា និន្នាការគួរឲ្យព្រួយបារម្ភនេះ បណ្ដាលមកពីការបំផ្លាញទីជម្រក ជាពិសេសដោយសារតែការពង្រីកចម្ការដូងប្រេង ដែលរំលោភលើទឹកដីក្រពើ ជាដើមហេតុបង្កើនហានិភ័យនៃការប្រឈមមុខគ្នាដោយផ្ទាល់រវាងមនុស្សនិងសត្វក្រពើ។
ត្រូវបានអភិរក្សចាប់តាំងពីឆ្នាំ១៩៩៩មក ក្រពើទឹកប្រៃ (Crocodylus Porosus) កំពុងបង្កើនវត្តមានខ្លាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រពើទឹកប្រៃ គឺជាពូជក្រពើ ដែលកាចសាហាវជាងពូជក្រពើផ្សេងៗ ហើយការវាយប្រហារភាគច្រើនគឺបង្កឡើងដោយក្រពើទឹកប្រៃនេះឯង។ ការកើនឡើងនៃឧប្បត្តិហេតុ បានជំរុញឲ្យមានការជជែកដេញដោលរវាងកិច្ចខិតខំប្រឹងប្រែងអភិរក្សនិងសុវត្ថិភាពមនុស្ស រួមទាំងការផ្លាស់ប្តូរទីតាំងអភិរក្ស និងវិធានការគ្រប់គ្រងចំនួនក្រពើទឹកប្រៃ។
នៅទូទាំងពិភពលោក ការវាយប្រហារដោយសត្វក្រពើគឺជាក្តីកង្វល់ដ៏សំខាន់មួយ ដោយមានការប៉ាន់ប្រមាណថា មនុស្សប្រហែល ១ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដែលលើសពីចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយត្រីឆ្លាម៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


