ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ពីការរកឃើញហ្វូស៊ីលសត្វក្រពើតឿ អាយុកាល១៣០លានឆ្នាំ
ក្រោយការអភិរក្សនិងសិក្សាស្រាវជ្រាវអស់រយៈពេល៥ឆ្នាំ ពេលនេះ ហ្វូស៊ីលដែលរកឃើញនៅតំបន់ភ្នំ Phu Phan ក្នុងខេត្ត Sakon Nakhon នៃប្រទេសថៃ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ជាពូជក្រពើតឿអាយុកាល១៣០លានឆ្នាំ។

តាមសេចក្តីរាយការណ៍របស់ Bangkok Post, ការរកឃើញហ្វូស៊ីល Varanosuchus sakonnakhonensis បានជំរុញឲ្យមានការសន្និដ្ឋានថា ដាននៃសត្វសម័យបុរេប្រវត្តិផ្សេងទៀត ក៏អាចលាក់ពួន នៅក្នុងតំបន់តែមួយនៃភាគឦសានប្រទេសថៃ ដែរ។
តាមពិតទៅ ហ្វូស៊ីលនេះ ត្រូវបានក្រុមអ្នកជំនាញមកពីក្លឹបអរិយធ៌ម Sakon Nakhon រកឃើញតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែអាជ្ញាធរទើបតែបញ្ជាក់ច្បាស់កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែមករាឆ្នាំ២០២៤ប៉ុណ្ណោះ។

ក្រោយការរកឃើញ, ហ្វូស៊ីលនេះ ត្រូវបានបញ្ជូនទៅឲ្យក្រុមអ្នកជំនាញពិនិត្យ នៅឯសារមន្ទីរ Sirindhorn និងសកលវិទ្យាល័យ Mahasarakham រួចមកក៏ឆ្លងកាត់ការស្កេន CT ដោយមានជំនួយពីសកលវិទ្យាល័យ Claude Bernard University Lyon 1 ក្នុងប្រទេសបារាំង។
មន្ត្រីថៃបញ្ជាក់ថា ហ្វូស៊ីលនេះ នឹងត្រូវរក្សាទុកនៅសារមន្ទីរ Phu Phan ត្រៀមដាក់បញ្ជូនជូនសាធារណជនដើម្បីទស្សនាក្នុងពេលឆាប់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


