សន្តិសុខសង្គម
វាយប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌមានជ័យ
យុវជនម្នាក់ ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពកៀរផ្ដួល រួចវាយប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យទី ២ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ក្រហម បិទពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1F-0039។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា ៥ នាក់ ជិះម៉ូតូបីគ្រឿង ដេញមកពីក្រោយ ធ្វើសកម្មភាពកៀរផ្ដួលម៉ូតូរូបគេ បណ្ដាលឲ្យដួល។ ក្នុងនោះ ក្រុមជនសង្ស័យ ក៏បានវាយទៅលើរូបគេថែមទៀត រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចនាំជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ២ ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


