សន្តិសុខសង្គម
បាត់ខ្លួនប្ដីប្រពន្ធមួយគូក្នុងហេតុការណ៍លិចទូកបាឡាស្មាច់ ខណៈកូនអាយុ១២ឆ្នាំហែលរួច
មនុស្ស២នាក់ក្នុងចំណោម៣នាក់ ជិះបាឡាស្មាច់មួយគ្រឿងបានបាត់ខ្លួន ខណៈដែលបាឡាស្មាច់បានក្រឡាប់លិចចូលក្នុងទឹកទន្លេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៥ ខែកក្កដា ក្នុងពេលមេឃភ្លៀងធំលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យក្រឡាប់បាឡាស្មាច់១គ្រឿងលិចក្នុងទន្លេនៅចំណុចកោះកណ្តាល ក្នុងភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង រហូតដល់ព្រឹកថ្ងៃទី២៦ ត្រឹមម៉ោង៧ព្រឹកនេះ ជនរងគ្រោះដែលបានបាត់ខ្លួននៅមិនទាន់រកឃើញនៅ ឡើយ។

លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែង បានអោយដឹងនៅព្រឹកថ្ងៃទី២៦កក្កដានេះថា ក្នុងហេតុការណ៍ក្រឡាប់លិចបាឡាស្មាច់ខាងលើនេះ ជនរងគ្រោះទាំង៣នាក់ជិះលើបាឡាស្មាច់មាន ១.ឈ្មោះ រ៉េន រឹត ភេទ ប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្ដី និងជាអ្នកបើកបាឡាស្មាច់បានបាត់ខ្លួន។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធបានបាត់ខ្លួន។ និង៣.ឈ្មោះ ប៉ុន បញ្ញាសក្កិ ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាកូនបានហែលរួច ជនរងគ្រោះទាំង៣នាក់មានទីលំនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកអធិការនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថា មុនពេលកើតហេតុអ្នកទាំង៣បានបើកកាណូតបាឡាស្មាច់ដើម្បីចេញទៅរកឆ្លុះចាប់សត្វគីង្គក់នៅពេលយប់យកមកលក់។ លុះមកដល់ចំណុចខាងលើដោយបើកបរក្នុងល្បឿនលឿនហើយបានបត់បាឡាជ្រុលទើបធ្វើឲ្យក្រឡាប់លិចតែម្ដង ខណះដែលមេឃកំពុងធ្លាក់ភ្លៀងធំ និងមានខ្យល់កន្ត្រាក់ផងដែរ ។

ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកឧុត្តមសេនីយ៍ទោ ខូវ លី ស្នងការនគបាលខេត្ត បានបញ្ជារអោយអាជ្ញាធរសមត្ថកិច្ច រួមជាមួយបងប្អូនជនរងគ្រោះកំពុងស្វែងរកអ្នកដែលបាត់ខ្លួន មកដល់ព្រឹកថ្ងៃទី២៦កក្កដានេះនៅមិនទាន់រកឃើញអ្នកបាត់ខ្លួននៅឡើយទេ៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


