សន្តិសុខសង្គម
ម្ចាស់ទូកដវ័យជាង៧០ឆ្នាំពីរនាក់ប្ដីប្រពន្ធកំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចទូក ខណៈក្រុមទ័ពពិសេស ៩១១ កំពុងចុះអន្តរាគមន៍
ម្ចាស់ទូកដ កោះមាស វ័យជាង៧០ឆ្នាំពីរនាក់ប្ដីប្រពន្ធបាននិងកំពុងបាត់ខ្លួនក្នុងទឹកទន្លេ ក្នុងហេតុការណ៍លិចទូកដ ខណៈក្រុមទ័ពពិសេស ៩១១ កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុដើម្បរុករក។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភោគ ផុន ភេទប្រុស អាយុ ៧៧ឆ្នាំ និងឈ្មោះ ព្រុំ រ៉ុង ភេទស្រី អាយុ ៧២ឆ្នាំ មានលំនៅកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅយប់ថ្ញៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ តែងតែស្នាក់នៅលើទូកដជាប្រចាំ រហូតដល់វេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទើបក្មួយរបស់គាត់មកកំពង់ចម្លងដើម្បីចម្លងទូកដ ស្រាប់តែមកដល់ក៏ឃើញទូកដក្រឡាប់ទៅហើយ។ ភ្លាមៗ ក្មួយរបស់គាត់បានឆោឡោហៅប្រជាពលរដ្ឋលើកោះមាសមកជួយ ព្រមទាំងរាយការណ៍មកអាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលភូមិធំ មកពិនិត្យរកវិធីសង្គ្រោះជនរងគ្រោះទាំងពីរនាក់។ ក្រោយពីបានទទួលដំណឹង និងបទបញ្ជារបស់លោកអធិការនគរបាលស្រុក កម្លាំងប៉ុស្តិ៍ បានសហការជាមួយអាជ្ញាធរឃុំ ភូមិ ប្រជាការពារ និងកម្លាំងប្រតិបត្តិការណ៍រុករក ៩១១ បានធ្វើការចុះរាវរកជនរងគ្រោះទាំងពីរ។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី២៧មិថុនា ក្រុមអន្តរាគមន៍៩១១ នៅមិនទាន់រកជនរគ្រោះទាំងនាក់ឃើញនៅឡើយទេ

បើតាមការបញ្ជាក់ក្រុមគ្រួសារពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ទូកដចម្លងដែលលិចនេះ ជនរងគ្រោះបានទិញក្នុងអំឡុងឆ្នាំ២០១៩ មកពីខេត្តកំពង់ឆ្នាំង ប្រើប្រាស់ដល់ឆ្នាំ២០២៤ ក៏បានជួសជុលម្តង គឺប្តូរបន្ទះដែកមួយផ្ទាំង និងមានលិចរុនតូចៗ ប្រមាណជា ១០កន្លែង តែជនរងគ្រោះគ្រាន់តែយកក្រណាត់ញាត់ឲ្យជិតប៉ុណ្ណោះ រហូតមកដល់យប់កើតហេតុជនរងគ្រោះទាំងពីរមកសម្រាកនៅក្នុងទូកក៏បានលិចបាត់ខ្លួនតែម្ដង៕
អត្ថបទ៖ រដ្ឋា


-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


