Connect with us

សន្តិសុខសង្គម

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

បានផុស

នៅ

សព​ម្ចាស់​ទូកដ កោះ​មាស វ័យ​ជាង ៧០ ឆ្នាំ ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​លិច​បាត់​ខ្លួន​តាម​ទូកដ កាលពី​ម្សិលមិញ ត្រូវ​បាន​ក្រុម​ទ័ព​ពិសេស ៩១១ រក​ឃើញ ចម្ងាយ​ពី​កំពង់ចម្លង​កោះ​មាស ៣ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រក​ឃើញ​នេះ​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៥ ដែល​មាន​ចម្ងាយ​ពី​កំពង់ចម្លង​កោះ​មាស ៣ គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ជនរងគ្រោះ​ចំនួន ២ នាក់ រួមមាន ១-ឈ្មោះ ភោគ ផុន ភេទ​ប្រុស អាយុ ៧៧ ឆ្នាំ និង ឈ្មោះ ព្រុំ រ៉ុង ភេទ​ស្រី អាយុ ៧២ ឆ្នាំ មាន​ទីលំនៅ​កោះ​មាស ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ បច្ចុប្បន្ន សព​យាយ​តា​ទាំង ២ នាក់ ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​កោះ​ប្រាក់ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ២០២៥ មាន​ករណី​លិច​ទូកដ នៅ​កំពង់ចម្លង​កោះ​មាស បណ្តាល​ឲ្យ​បាត់​ខ្លួន​យាយ​តា​ចំនួន ២ នាក់ ដែល​បាន​គេង​សម្រាក​នៅ​លើ​នោះ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម