សន្តិសុខសង្គម
ករណីលិចទូកនៅសង្កាត់កោះដាច់ មានជនរងគ្រោះសរុប១៤នាក់ ខណៈ៥នាក់កំពុងបាត់ខ្លួន
ករណីលិចទូកស្មាច់កណ្ដាលទន្លេភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ មានជនរងគ្រោះក្មេងចាស់ ប្រុសស្រីសរុប១៤នាក់ ក្នុងនោះមាន៦នាក់ត្រូវបានជួយសង្គ្រោះ ចំណែក៣នាក់ស្លាប់ ខណៈ៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

តាមការឲ្យដឹងពីលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចកណ្ដាលទន្លេ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា នៅលើទូកស្មាច់ដែលជិះឆ្លងទន្លេនេះមានមនុស្សចាស់ក្មេងសរុបចំនួន ១៤នាក់ រួមទាំងអ្នកបើកទូក។ ពួកគេបានចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេមកភូមិក្បាលកោះ សង្កាត់កោះដាច់។ ខណៈមកដល់កណ្ដាលទន្លេ ដោយសង្ស័យដឹកធ្ងន់ខ្លាំងពេក ព្រោះទូកស្មាច់មានសភាពតូចក៏បណ្ដាលឲ្យលិចទូកតែម្ដង បណ្ដាលអោយមនុស្សចំនួន០៨នាក់ (ស្រី ០៣នាក់មានមនុស្សធំ ០១នាក់ និងក្មេង ០៤នាក់) ត្រូវបានលិចបាត់ខ្លួន។ ខណៈ៦នាក់បានជួយសង្គ្រោះទាន់ពេលវេលា។

បន្ទាប់ពីទទួលបានដំណឹងនៃការលិចទូកនេះ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ដែលបានចុះអមដំណើរលោក គួច ចំរើន អភិបាលខេត្ត្កកណ្ដាល ក្នុងការអន្តរាគមន៍ជួយសង្គ្រោះបានលើកឡើងក្នុងបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៣មីនាថា ក្នុងចំណោមជនរងគ្រោះដែលក្នុងករណីលិចទូកស្លាប់ទាំង ៨នាក់ មាន៤នាក់ ជាអ្នករស់នៅឃុំពុកឬស្សី។
តាមការបញ្ជាក់ពីលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៤ ខែមីនានេះ ជនរងគ្រោះដែលបាត់ខ្លួននៅមិនទាន់ឃើញបន្ថែមនោះទេ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


