សន្តិសុខសង្គម
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
ទូកទេសចរណ៍ និងដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ បានលិចបាត់ក្នុងសមុទ្រ ក្នុងសង្កាត់កោះរ៉ុង ខណៈភ្ញៀវទេសចរចំនួន១៨នាក់ ត្រូវបានសង្គ្រោះទាន់ពេលវេលា។ ករណីលិចទូកនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣៦នាទី នៅចំណុច 10°40.534’N 103°18.353’E ជិតកូនកោះ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បើតាមរបាយការណ៍ ករណីនេះកើតឡើងដោយសារទូកខូចម៉ូទ័របូមទឹក។

តាមរបាយការណ៍បញ្ជាក់ថា ទូកត្រូវលិចក្នុងលំហសមុទ្របាត់ទាំងស្រុង ជាទូករបស់ក្រុម ហ៊ុនស្ពីតហ្វឺរឺ ពណ៌លឿង មានប្រវែង ២៦ម៉ែត្រ ទទឹង៦ម៉ែត្រ មានគោលដៅពីផែកោះរ៉ុង ដាយសេនធឺ ទៅតាមកោះ។ ក្នុងករណីនេះ បានខូចខាត ស៊ីម៉ងត៍២តោន ម៉ូតូScopy ១គ្រឿង និងអីវ៉ាន់ចម្រុះជាច្រើនមុខទៀត។
ទោះបីយ៉ាងណា ក្រុមអ្នកទេសចរប្រុសស្រីសរុបចំនួន ១៨នាក់ ដែលរួមដំណើរលើទូកត្រូវបានជួយសង្គ្រោះដោយអូប័ររបស់ក្រុមហ៊ុនទេសចរណ៍ឧកញ៉ា ទៀ វិចិត្រ និងកងកម្លាំងសមត្ថកិច្ចក្រុងកោះរ៉ុងជួយសង្គ្រោះដោយសុវត្ថិភាព៕





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


