សន្តិសុខសង្គម
បច្ចេកទេសស្រាវជ្រាវខ្ពស់របស់នគរបាល ចាប់ទណ្ឌិតគ្រឿងញៀនដែលត្រូវរំដោះទាន់ពេលវេលា
លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នសមត្ថកិច្ចមានបច្ចេកទេសខ្ពស់ក្នុងការតាមដានបទល្មើសនានា ដែលមានបច្ចេកទេសវិទ្យាសាស្ត្រជំនាញ សម្ភារបច្ចេកទេស និងមានជំនួយពីបណ្ដាប្រទេសជាមិត្តដូច្នេះសមត្ថកិច្ចឆាប់រកឃើញទាន់ពេលវេលា។

ករណីទណ្ឌិតមេក្លោងគ្រឿងញៀន ដែលត្រូវបានក្រុមជនសង្ស័យរំដោះខ្លួននៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ បន្ទាប់ពីរត់លាក់ខ្លួនជិត ១ សប្ដាហ៍។
លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានឱ្យដឹងថា «នគរបាលទាំងអស់នាំគ្នាធ្វើរឿងនេះ ការចូលរួមពីសាក្សីបំភ្លឺ ហើយនគរបាលឥឡូវមិនដូចពីមុនទេ យើងឥឡូវនេះ យើងមានបច្ចេកទេសវិទ្យាសាស្ត្រ មានជំនាញ មានសម្ភារបច្ចេកទេស និងជំនួយបណ្ដាប្រទេសជាមិត្តដែលបានដកពិសោធន៍ជាមួយយើង ហើយយើងរកឆាប់ឃើញ ទាន់ពេលវេលា»។
ឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវរំដោះនៅខេត្តសៀមរាប បានសម្ងំលាក់ខ្លួនច្រើនកន្លែង ហើយសមត្ថកិច្ចបានកាត់ផ្ដាច់ខ្សែបណ្ដាញ ជននេះមិនដឹងទៅណា ទើបមកលាក់ខ្លួននៅភ្នំពេញ។

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានតាមប្រមាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន ២លើកនោះ បានមកវិញមត្ថនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ឧក្រិដ្ឋជនរូបនេះ ត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។
មកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនឧក្រិដ្ឋជនពាក់ព័ន្ធចំនួន ១១នាក់៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


