សន្តិសុខសង្គម
អាវុធហត្ថផ្ទៃប្រទេស បង្គាប់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងធ្វើរបាយការណ៍ពាក់ព័ន្ធករណីលួចខ្សែភ្លើង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើសេចក្តីរាយការណ៍មកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យផ្ទៀងផ្ទាត់ករណីលួចខ្សែភ្លើងដែលកំពុងមានការចែករំលែកនៅលើបណ្ដាញសង្គមរកយុត្តិធម៌។ នេះបើតាមការបញ្ចាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩កញ្ញានេះ។

ជាមួយគ្នានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏សូមឱ្យបុគ្គលពាក់ព័ន្ធដោយផ្ទាល់ដាក់ពាក្យមកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឬអាចប្តឹងតវ៉ារឿងក្តីនេះតាមផ្លូវច្បាប់នៅតុលាការមានសមត្ដកិច្ចគ្រប់ជាន់ថ្នាក់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្នុងករណីយោធិននៃកងរាជអាវុធហត្ថអនុវត្តខុសនីតិវិធី ឬប្រព្រឹត្តល្មើសច្បាប់ យោធិននោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។ លោកបន្ថែមថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើការបំភ្លឺឱ្យច្បាស់ និងស្របតាមផ្លូវច្បាប់នាពេលក្រោយ។

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយបានបង្ហោះចែកចាយ និងសូមឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ និងរកយុត្តិធម៌ ដោយអះអាងថា ឱពុកម្ដាយខ្លួនជាជនរងគ្រោះ តែត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឃុំខ្លួនពាក់ព័ន្ធករណីលួចខ្សែភ្លើងក្នុងចម្ការ។
សំណេររបស់ម្ចាស់គណនីបានសរសេររៀបរាប់ថា «សូមបងប្អូនពុកម៉ែជួយរកយុត្តធម៌ជូនក្រុមគ្រួសារខ្ញុំបាទផង នៅវេលាម៉ោង៤:៣០នាទី ល្ងាច ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឪពុកម្តាយខ្ញុំបាទជាអ្នកមើលការខុសត្រូវនៅចំការចេកក្រមហ៊ុនមួយ ដោយមានកម្មករនៅទី នោះបានឃើញជនសង្ស័យម្នាក់កំពុងចូលលួចកាត់ខ្សែភ្លើងរបស់ខាងចំការខ្ញុំបាទ រួចឪពុកម្ដាយ ខ្ញុំបានតេទៅខាងសន្តិសុខអោយចុះមកមើល ខាងសន្តិសុខក៏បានចុះមកចាប់ប្រគល់ជូន ខាង ប៉េអឹម ខេត្តស្ទឹងត្រែង រួមទាំងភស្តុតាង ដូចជា ខ្សែភ្លើង និងម៉ូតូរបស់ជនសង្ស័យ ប្រគល់ជូនប៉េអឹមខេត្តស្ទឹងត្រែង ស្រាប់តែខាងប៉េអឹមខេត្តស្ទឹងត្រែង តេមកអោយឪពុកម្តាយ របស់ខ្ញុំទាំងព្រឹកអោយយកវត្ថុតាងអោយ ទៅខាងប៉េអឹមខេត្ត មានអីឪពុកម្តាយរបស់ខ្ញុំ ក៏បានយកទៅអោយលេងខាងប៉េអឹមខេត្ត ស្ទឹងត្រែងធ្វើការឃាត់ខ្លួនឪពុកម្តាយរបស់ខ្ញុំ ដោយប្រាប់ថា ត្រូវឃុំខ្លួន៣ថ្ងៃសិន រួចមកទល់ពេលនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង១០នាទីជាង ពេលព្រឹកមិញនេះ ខាងប៉េអឹងខេត្តស្ទឹងត្រែងបានតេមកប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ប្អូនត្រូវ បានជាប់ទោសពាក់ព័ន្ធរឿងផ្សំគំនិតជាមួយចោរ ដោយត្រូវមានទោស អោយជាប់ពន្ធនាគារផងនោះ រួចគាត់ក៏បញ្ជាក់យ៉ាងច្បាស់ៗ បែបនេះទៀតថា អោយជួលមេធាវីមក ដើម្បីទុកការពារក្ដីឪពុកម្តាយរបស់ខ្ញុំផ្ទាល់តែម្តង ដោយប្រើរយះពេលដើររឿងក្តីនេះ៣ខែផងដែរ»។
ម្ចាស់គណនីបន្ថែមថា ហេតុអី ឪពុកម្តាយរបស់ខ្ញុំចាប់បាន ជនសង្ស័យប្រគល់ជូនខាងប៉េអឹមខេត្តស្ទឹងត្រែងហើយ បែរជាអ្នកដែលចាប់ប្រគល់ជូនត្រូវជាប់ពន្ធនាគារទៅវិញ ប្អូនសុំមិនយល់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ