សន្តិសុខសង្គម
សមត្ថកិច្ចបញ្ជូនខ្លួនបុរសដែលសម្ដែងជាតួអង្គស្ត្រីឈ្មោះ គង់ ម៉ូលីកា ទៅតុលាការហើយនៅរសៀលថ្ងៃទី១៤កុម្ភៈនេះ
បុរសម្នាក់ដែលប្រឌិតរឿងដើរតួអង្គជាស្ត្រីឈ្មោះ គង់ ម៉ូលីកា បង្ហោះសារចែករំលែកចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរពាក់ព័ន្ធករណីផាកពីន័យកាលពីកន្លងទៅ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា បុរសជាជនសង្ស័យដែលដើរតួអង្គសម្ដែងជាស្ត្រីឈ្មោះ គង់ ម៉ូលីកា មានឈ្មោះ យិន សុផាណា បានចូលរួមរៀបចំប្រឌិតផែនការក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមក្នុងផែនការនេះ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមដើម្បីយកមកអនុវត្តតាមនិតីវិធី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ យិន សុផាណា បានរៀបចំផែនការដោយយកប្រាក់ទៅដាក់នៅកន្លែងវេរប្រាក់មួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយវេរចូលគណនីABAរបស់ជនស៊ីវិលម្នាក់ដែលអង្គុយលេង ក្រោយពីជនស៊ីវិលនោះទឹកជូននគរបាលចរាចរណ៍នៅគោលដៅនោះ។

បើតាមលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ យិន សុផាណា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកក៏សូមឲ្យអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារអ្វីមួយ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ។ លោក ជួន ណារិន្ទ បញ្ជាក់ថា សាច់រឿងខាងលើអាចនៅមានបន្តទៀត៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


