សន្តិសុខសង្គម
ស្នងការរាជធានី បង្កើតក្រុមការងារស្រាវជ្រាវត្រួតពិនិត្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចបង្កើតក្រុមការងារចុះត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀន។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៥កុម្ភៈ។

ការបង្កើតក្រុមការងារចុះស្រាវជ្រាវត្រួតពិនិត្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការដាក់ជូនលោកស្នងការរង នាយការិយាល័យពាក់ព័ន្ធ និងលោកអធិការខណ្ឌទាំង១៤ ដើម្បីចុះអនុវត្តឲ្យមានប្រសិទ្ធិភាព ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យលោកស្នងការរង នាយការិយាល័យ និងលោកអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបល្បែងផ្សងសំណាងដែលគ្មានច្បាប់អនុញ្ញាត ល្បែងផ្សងសំណាងហួសសុពលភាពអាជ្ញាបណ្ណ និងល្បែងផ្សងសំណាងស្របច្បាប់តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាបណ្ណ និងបង្កើតក្រុមការងារចុះត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លិបកម្សាន្ដដែលលួចផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀនផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ ដោយមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

បើតាមលោក ឃួង ស្រេង ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឲ្យមានទៀតទេ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


