សន្តិសុខសង្គម
បង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់ រកឃើញម៉ូតូជាង៣០គ្រឿងពាក់ព័ន្ធបទល្មើសចោរកម្ម
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូមួយកន្លែងដែលពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម ដកហូតជាង៣០គ្រឿង និងសម្ភារមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក រាជធានីភ្នំពេញ ខណៈម្ចាស់ទីតាំងគេចខ្លួន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីទីតាំង ទិញលក់ម៉ូតូខុសច្បាប់នេះ កម្លាំងបានដកហូតម៉ូតូចំនួន៣១គ្រឿង ផ្លាកលេខម៉ូតូ ១១២សន្លឹក កាតគ្រីម៉ូតូ៧២សន្លឹក អត្តសញ្ញាណប័ណ្ណ១១ច្បាប់ សំបុត្រកំណើត០៣ច្បាប់ ធុងខ្យល់សម្រាប់កឹបស្លាកលេខ០១ និងកូនសោមួយចំនួន។

របាយការណ៍បញ្ជាក់ថា ក្រោយពីដកហូតសម្ភារ ទីតាំងខាងលើត្រូវបានបិទជាបណ្ណោះអាសន្ន ចំណែកសម្ភារដកហូត គឺយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


