Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចព្រហ្មទណ្ឌរាជធានី ស្រាវជ្រាវបង្ក្រាបចោរកាប់ប្លន់ម៉ូតូ ៤ នាក់ និង ក្រុមក្មេងទំនើង ១៦ នាក់ យកមកបង្ហាញមុខមុនបញ្ជូនទៅតុលាការ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូជនរងគ្រោះ និង ក្រុមក្មេងទំនើងបង្កហិង្សាតាមផ្លូវសាធារណៈ យកមកបង្ហាញមុខជាសាធារណៈ នៅថ្ងៃ​ទី ១៧ ​វិច្ឆិកានេះ មុនបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ ៣ ករណី ផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បញ្ជាដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពត៌មានថា មានករណីក្រុមជនសង្ស័យជិះម៉ូតូធើ្វសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ ២០២៥ នៅត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នឹងអ្នកទទួលទិញ២នាក់ យកមកស្នងការនរគបាលរាជធានីភ្នំពេញ។

លោកបានបន្តទៀតថា កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ក្រុមក្មេងទំនើងបានសរុបចំនួន១៦នាក់ ស្រី ១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ ក្មេងទំនើង ករណីទី១ បានធើ្វសកម្មភាពនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ (ក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB)។ ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ព្រួតគ្នាប្រើដុំថ្ម និងកាំបិតប៉័ងតោ ដេញគប់ និងកាប់លើជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខផ្សារ K-MALL មហាវិថីចោមចៅ(វេងស្រេង) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕

ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម