Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចអំពាវនាវឲ្យជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខអាចមកផ្ទៀងផ្ទាត់ក្រោយរកឃើញម៉ូតូជាង៣០គ្រឿងនៅទីតាំងទិញលក់ខុសច្បាប់

បានផុស

នៅ

បន្ទាប់ពីបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់ និងដកហូតម៉ូតូជាង៣០គ្រឿងរួមទាំងសម្ភារពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យសាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខសូមកាន់ឯកសារមកផ្ទៀងផ្ទាត់ដើម្បីទទួលយកទៅប្រើបា្រស់វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជាក់ថា ជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ អាចកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតាមរយៈលេខទូរស័ព្ទ 092 899 919។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូមួយកន្លែងដែលពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម។ ក្នុងប្រតិបត្តិការចុះបង្ក្រាននេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក រាជធានីភ្នំពេញ និងបានខាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈម្ចាស់ទីតាំងគេចខ្លួនបាត់។

​បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតម៉ូតូចំនួន៣១គ្រឿង ផ្លាកលេខម៉ូតូ ១១២សន្លឹក កាតគ្រីម៉ូតូ៧២សន្លឹក អត្តសញ្ញាណប័ណ្ណ១១ច្បាប់ សំបុត្រកំណើត០៣ច្បាប់ ធុងខ្យល់សម្រាប់កឹបស្លាកលេខ០១ និងកូនសោមួយចំនួន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម