សន្តិសុខសង្គម
ស្នងការរាជធានីបង្ហាញមុខក្រុមជនសង្ស័យ៤នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន០៤នាក់ ដែលជាមុសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ដោយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យចំនួន៤នាក់នេះ គឺបង្ក្រាបបានក្នុងពីរករណីផ្សេងគ្នា ដោយករណីទី១ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់នៅចំណុចសួនច្បារណាហ្គាតែម្នាក់ឯង។ ចំណែកករណីទី២ ជនសង្ស័យ៣នាក់ជាមុខសញ្ញាឆក់កាបូបរបស់ជនជាតិចិន នៅចំណុចខាងមុខផ្សារទំនើបអ៉ីអន១ តាមបណ្ដោយផ្លូវព្រះសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្ទះសំណាក់ សួស្ដី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពីបញ្ចប់ការបង្ហាញមុខ ជនសង្ស័យទាំង០៤នាក់ ក៏ត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចបន្តនីតិវិធីតាមផ្លូវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


