សន្តិសុខសង្គម
ស្នងការរាជធានី បញ្ចេញកម្លាំងល្បាតដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបក្មេងទំនើង
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង ចាប់ផ្តើមចេញល្បាតត្រួតពិនិត្យពង្រឹងការងារសន្តិសុខ នៅគ្រប់គោលដៅមានហានិភ័យកើតបទល្មើស ដើម្បីបង្ការ និងបង្រ្កាបក្មេងទំនើង។ ការបញ្ចេញកម្លាំងអន្តរាគមន៍ដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបក្មេងទំនើងនេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអភិបាលរាជធានីខេត្ត និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអណាធិបតេយ្យ។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី២៣ឧសភានេះដែរ កម្លាំងនគរបាលខណ្ឌចំនួន៨ រួមមានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង បានសហការពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញល្បាត ត្រួតពិនិត្យគោលដៅនានាដើម្បីឆែករកអាវុធ ដាវ កាំបិត បើសិនឃើញមានលាក់ទុក នឹងត្រូវឃាត់ខ្លួនយកមកសួរនាំ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤- ២០៣៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្ដឹង និងចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ។

ការចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ គឺធ្វើឡើងស្របពេលដែលសម្ដេចកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានករណីកាប់គ្នាបានកើតឡើងជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានរបួសស្នាម បំផ្លាញទ្រព្យសម្បត្តិ និងធ្វើឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


