សន្តិសុខសង្គម
ក្មេងទំនើង ៨នាក់ ជិះម៉ូតូលឿនដូចហោះ រេចុះឡើង តាមផ្លូវសាធារណៈ ត្រូកម្លាំងនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួន
ក្មេងទំនើង ៨នាក់ ជិះម៉ូតូ ៦គ្រឿង នាំគ្នាជិះបង្អួត ក្នុងនោះមានអ្នកជិះម៉ូតូបង្ហោះ មានអ្នកជិះម៉ូតូលឿនដូចហោះ និងកាប់ចង្កេះរេចុះឡើងនៅតាមដងផ្លូវសាធារណៈ ទាំងកណ្តាលថ្ងៃត្រង់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនយកមកអធិការនគរបាលក្រុងសិរីសោភ័ណធ្វើតាមនិតិវិធី។

លោកវរៈសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថា តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចេញធ្វើសកម្មភាពបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាប្រចាំដូចភ្លៀងរលឹម។ ក្រោយពីទទួលបានបទបញ្ជាហើយកម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំងបួនបានចុះ បង្ក្រាបមុខសញ្ញាក្មេងទំនើងបាន ៨នាក់។
ក្នុងនោះមានអ្នកជិះម៉ូតូបង្ហោះ មានអ្នកជិះម៉ូតូលឿនដូចហោះនៅតាមដងផ្លូវសាធារណៈ មានទាំងម៉ូតូបំពាក់បំពង់ស៊ីមាំងលឺខ្លាំងៗ កែច្នៃ ធ្វើសកម្មភាពយ៉ាងសប្បាយមិនភ័យនឹងការបុកមនុស្សស្លាប់នោះឡើយ ទាំងកណ្តាលថ្ងៃត្រង់ នៅតាមដងផ្លូវសាធារណៈ ក្នុងក្រុងសិរីសោភ័ណ។ ការបង្ក្រាបនេះ នគរបាលប្រតិបត្តិការចាប់ពីម៉ោង ១៖០០នាទីរសៀល រហូតដល់ម៉ោង ៦៖០០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

លោកអធិការនគរបាលក្រុងសិរីសោភ័ណ បានបន្តទៀតថា ក្មេងទំនើងទាំង ៨នាក់នោះ ក្រោយពីធ្វើការស៊ើបអង្កេតរួចមករកឃើញថា មានម្នាក់ផ្ទុកសារធាតុញៀន និងមានបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនទៅតុលាការខេត្ត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ រីឯម្នាក់ទៀត ផឹកស្រាស្រវឹងបើកម៉ូតូ ចំណែក ៦នាក់ទៀត ជិះម៉ូតូលឿនដូចហោះ និងកាច់ចង្កេះរេចុះឡើងនៅតាមដងផ្លូវសាធារណៈ មានទាំងម៉ូតូបំពាក់បំពង់ស៊ីមាំងលឺខ្លាំងៗទៀតផង។
លោកវរៈសេនីយ៍ឯក ស៊ីឌី បានបញ្ជាក់ថា តាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឱ្យក្មេងទំនើង ៧នាក់ អញ្ជើញ ឪពុកម្តាយ មកអធិការនគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរជាលើកទី១។ តែបើមានលើកទី២ទៀត សមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់មិនអត់អោនឱ្យបន្តទៀតឡើយ ហើយបានប្រគល់ទៅឱ្យក្រុមគ្រួសារយកត្រឡប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូទាំង ៦គ្រឿងនោះឱ្យម្ចាស់យកគ្រឿងម៉ូតូមកដាក់ឱ្យគ្រប់ចំនួនទើបប្រគល់ឱ្យម្ចាស់វិញ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


