សន្តិសុខសង្គម
ស្នងការរាជធានីបង្កើតក្រុមចម្រុះដើម្បីបង្ការទប់ស្កាត់ក្រុមក្មេងទំនើង
ក្នុងយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកតាមផ្លូវសាធារណៈដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តជាតិមានការភ័យខ្លាច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមចម្រុះមួយដើម្បីមានវិធានការទប់ស្កាត់ អប់រំ បង្ក្រាប និងស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងដែលជាមុខសញ្ញាបង្កអុកឡុក និងបង្កបទល្មើសផ្សេងៗ។

ក្រុមដែលត្រូវបានបង្កើតឡើងនេះ គឺអាចស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើង និងជាមុខសញ្ញាដែលរត់គេចខ្លួនពីរាជធានី ទៅបណ្ដាខេត្តនានា គឺក្រុមនេះចេញប្រតិបត្តិការ ដែលត្រូវតែបង្ក្រាបឲ្យដល់ឫសគល់។ នេះជាការលើកឡើងរបស់លោកឧត្ដមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្ដមសេនីឯក ជួន ណារិន្ទ បន្ថែមថា ដោយអនុវត្តតាមបទបញ្ជារសប់ប្រមុខរាជរដ្ឋាភិបាល កន្លងមកស្នងការរាជធានីបានធ្វើច្រើនមកហើយ និងក៏បានចុះផ្សព្វផ្សាយតាមសាលារៀនមួយចំនួនផងដែរ។ លោកបន្ថែមថា យុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងនេះ គឺនឹងធ្វើឡើងដល់ខ្នងផ្ទះ ពីសង្កាត់មួយទៅសង្កាត់មួយ និងពីខណ្ឌមួយទៅខណ្ឌមួយ និងពីរាជធានីទៅបណ្ដាខេត្តនានា។

នៅក្នុងសន្នសីទសារព័ត៌មានលោកឧត្ដមសេនីឯក ជួន ណារិន្ទ ក៏បានលើកជាផែនការបន្ទាប់ដោយសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺវិធានការណ៍រដ្ឋបាលបែបជំនាញ ដែលវិធានការណ៍រដ្ឋបាលបែបជំនាញនេះ គឺផ្ដោតទៅលើតំបន់ភូមិសាស្ដ្រ ឬគោលដៅណាដែលអាចមានប្រមូលផ្ដុំដោយក្រុមក្មេងទំនើង គឺគណបញ្ជាការខណ្ឌទាំង១៤ត្រូវចេញអនុវត្តតែម្ដង។ រដ្ឋបាលបែបជំនាញនេះ គឺមិនមានការប៉ះបាល់ដល់ការរស់រៀន ឬប្រកបរបរទទួលទៀនរបស់ប្រជាពលរដ្ឋនោះឡើយ ផ្ដោតតែលើក្រុមក្មេងទំនើងតែប៉ណ្ណោះ៕
អត្ថបទ៖ សុខុម

-
ចរាចរណ៍២៤ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម